កពឡវគ្គទី ៥

ក្បាលទី 4 · ទំព័រ 353

បទថា អនាហដេ គឺមិនទាន់មកដល់ សេចក្តីថា មិនទាន់ ដល់ទ្វារមាត់ ។ ពីរបទថា សព្វំ ហត្ថំ បានដល់ ម្រាមដៃគ្រប់ម្រាម ។ បទថា សកវឡេន នេះ មានវិនិច្ឆ័យដូច្នេះថា ភិក្ខុកំពុង សម្តែងធម៌ ដាក់ដុំសម៉ ឬឈើឯមចូលក្នុងមាត់ សម្តែងធម៌ទៅបណ្តើរ ពាក្យ ពោលណា មិនដាច់បាត់ទៅដោយដុំសម៉ជាដើមបុនណា កាលដុំសម៉ជាដើម បុណ្ណោះមានក្នុងមាត់ នឹងពោលក៏គួរ ។ បទថា បិណ្ឌុក្ខេបកំ គឺឆាន់បោះពំនូតបាយ ។ បទថា កវឡាវច្ឆេទកំ គឺឆាន់ខាំពំនូតបាយ ។ បទថា អវគណ្ឌការកំ បានដល់ ឆាន់ធ្វើថ្ពាល់ឲ្យបោង ឡើងដូចស្វា ។ បទថា ហត្ថនិទ្ធូនកំ គឺឆាន់រលាស់ដៃ ។ បទថា សិត្ថាវការកំ គឺឆាន់រោយរាយគ្រាប់បាយ ។ បទថា ជិវ្ហានិច្ឆារកំ គឺឆាន់លៀនអណ្តាត ។ បទថា ចបុចបុការកំ បានដល់ ឆាន់ធ្វើសំឡេងខ្លាំង យ៉ាងនេះ គឺឮផ្ចប់ៗ ។