សុរុសុរុវគ្គទី ៦

ក្បាលទី 4 · ទំព័រ 354

បទថា សុរុសុរុការកំ បានដល់ ឆាន់ធ្វើសំឡេងយ៉ាងនេះ គឺគ្រូកៗ ។ បទថា ទវោ គឺពាក្យកំប្លុកកំប្លែង ។ អធិប្បាយថា ភិក្ខុមិនគប្បីបន្លឺ វាចាកំប្លែងនោះ ប្រារព្ធព្រះរតនត្រ័យដោយបរិយាយណាមួយ ដោយន័យ ជាដើមថា ព្រះពុទ្ធថ្ម ព្រះពុទ្ធក្លែងក្លាយ ព្រះធម៌ដូចម្តេច ព្រះធម៌គោ ព្រះធម៌ ពពែ ព្រះសង្ឃដូចម្តេច ពួកម្រឹគ ពួកបសុសត្វជាដើម ។ [ ៤៧០-៤៧២ ] បទថា ហត្ថនិល្លេហកំ គឺឆាន់លិទ្ធដៃ ពិតហើយ ភិក្ខុដែលកំពុងឆាន់ ទោះលិទ្ធត្រឹមតែម្រាមដៃ ក៏មិនគួរ ។ តែភិក្ខុទោះយកដៃ ទាំងឡាយចាប់បបរខាប់ ឬស្ករអំពៅ និងមធុបាយាសជាដើម ហើយសកម្រ ាមដៃចូលក្នុងមាត់ ឆាន់ គួរ ។ សូម្បីក្នុងការឆាន់កោសបាត្រ លិទ្ធបបូរមាត់ ជាដើម ក៏មានន័យដូចគ្នា ព្រោះដូច្នោះ ភិក្ខុមិនគួរយកម្រាមដៃ សូម្បីតែ ម្រាម ១ កោសបាត្រឡើយ ។ សូម្បីបបូរមាត់តែម្ខាង ក៏មិនគួរយក អណ្តាតលិទ្ធដែរ ។ តែនឹងយកសាច់បបូរមាត់ទាំង ២ កេបោ ហើយខ្ជិប ឲ្យចូលទៅក្នុងមាត់ គួរ ។ បទថា កោកនទេ គឺក្នុងប្រាសាទមានឈ្មោះយ៉ាងនេះ ។ ផ្កាឈូក លោកហៅថា កោកនទ ។ ប្រាសាទនោះ ដែលមេជាងធ្វើឲ្យ មានសណ្ឋានដូចផ្កាឈូក ដោយហេតុនោះ ទើបជនទាំងឡាយតាំងឈ្មោះឲ្យ ប្រាសាទនោះថា កោកនទ នោះឯង ។ បទថា ន សាមិសេន ហត្ថេនបនីយថាលកំ មិនទទួលទឹកដោយដៃ ដែលប្រឡាក់អាមិសនេះ ព្រះមានព្រះភាគត្រាស់ហាមដោយអំណាចនៃភាព គួរខ្ពើម ព្រោះដូច្នោះ ស័ង្ខក្តី ផ្តិលក្តី ភាជន៍ក្តី ជារបស់សង្ឃក្តី ជារបស់ បុគ្គលក្តី ជារបស់គ្រហស្ថក្តី ជារបស់ផ្ទាល់ខ្លួនក្តី មិនគួរយកដៃដែលប្រឡាក់ អាមិសចាប់ទាំងអស់ ។ បើចាប់ត្រូវអាបត្តិទុក្កដ ។ តែបើចំណែកខ្លះនៃដៃ មិនប្រឡាក់អាមិស ទោះចាប់ដោយចំណែកនោះ គួរ ។