បកិណ្ណកៈក្នុងសេក្ខិយវណ្ណនា

ក្បាលទី 4 · ទំព័រ 365

ដើម្បីសម្តែងសមុដ្ឋានជាដើម ក្នុងអធិការនៃសេក្ខិយវណ្ណនានេះ ទើប មានបកិណ្ណកៈបន្តិចបន្តួចដូចតទៅនេះថា សិក្ខាបទ ១០ គឺសិក្ខាបទ ៤ ដែល ទាក់ទងដោយការសើច និងសំឡេងខ្លាំង សិក្ខាបទដែលនិយាយទាំងមាត់ មានពំនូតបាយ ១ ជា ៥ សិក្ខាបទ ដែលទាក់ទងដោយការអង្គុយលើផែនដី ១ អង្គុយទាប ១ ការឈរសម្តែងធម៌ ១ ការដើរទៅខាងក្រោយ ១ ការដើរ ក្រៅផ្លូវ ១ មានសមុដ្ឋាន ដូចសមនុភាសនសិក្ខាបទ កើតឡើងតាមកាយវាចា និងចិត្ត ជាកិរិយា ជាសញ្ញាវិមោក្ខ ជាសចិត្តកៈ ជាលោកវជ្ជៈ ជាកាយកម្ម ជាវចីកម្ម ជាអកុសលចិត្ត ជាទុក្ខវេទនា ដូច្នេះ ។ សូបោទនវិញ្ញត្តិសិក្ខាបទ មានសមុដ្ឋានដូចថេយ្យសត្ថសិក្ខាបទ កើតឡើង តាមកាយ និងចិត្ត ១ តាមកាយវាចា និងចិត្ត ១ ជាកិរិយា ជា សញ្ញាវិមោក្ខ ជាសចិត្តកៈ ជាលោកវជ្ជៈ ជាកាយកម្ម ជាវចីកម្ម ជាអកុសល់ចិត្ត ជាទុក្ខវេទនា ដូច្នេះ ។ សិក្ខាបទ ១១ ដែលមានឈ្មោះថា ឆត្តបាណិសិក្ខាបទ ១ ទណ្ឌបាណិសិក្ខាបទ ១ សត្ថបាណិសិក្ខាបទ ១ អាវុធបាណិសិក្ខាបទ ១ បាទុកសិក្ខាបទ ឧបាហនសិក្ខាបទ ១ យានសិក្ខាបទ ១ សយនសិក្ខាបទ ១ បល្លត្ថិកសិក្ខាបទ ១ វេដ្ឋិតសិក្ខាបទ ១ ឱគុណ្ឋិតសិក្ខាបទ ១ មានសមុដ្ឋាន ដូចធម្មទេសនាសិក្ខាបទ កើតឡើងតាមវាចា និងចិត្ត ជាកិរិយាផង ជាអកិរិយា ផង ជាសញ្ញាវិមោក្ខ ជាសចិត្តកៈ ជាលោកវជ្ជៈ ជាវចីកម្ម ជាអកុសលចិត្ត ជាទុក្ខវេទនា ដូច្នេះ ។ សិក្ខាបទដែលសល់ ៥៣ សិក្ខាបទ មានសមុដ្ឋាន ដូចបឋមបារាជិកនោះឯង ។ ក្នុងសេក្ខិយសិក្ខាបទទាំងអស់ ជាអនាបត្តិ ព្រោះអាពាធជាបច្ច័យ ។ ក្នុង ៣ សិក្ខាបទ គឺថូបីកតបិណ្ឌបាតសិក្ខាបទ ១ សូបព្យញ្ជនបដិច្ឆាទនសិក្ខាបទ ១ ឧជ្ឈានសញ្ញីសិក្ខាបទ ១ មិនមាន ( ពោលដល់ ) ភិក្ខុ អាពាធ