អធិករណសមថវណ្ណនា

ក្បាលទី 4 · ទំព័រ 367

វិនិច្ឆ័យក្នុងអធិករណសមថៈទាំងឡាយ គប្បីជ្រាបដូច្នេះ បទថា សត្ត ជាគ្រឿងកំណត់រាប់ធម៌ទាំងនោះ ។ ធម៌ ៧ នោះ ឈ្មោះថា អធិករណសមថ ព្រោះអត្ថថា ញ៉ាំងអធិករណ៍ ៤ យ៉ាង ឲ្យស្ងប់ គឺឲ្យរម្ងាប់ទៅ ។ សេចក្តីពិស្តារនៃអធិករណសមថៈទាំងនោះ ព្រះមាន ព្រះភាគត្រាស់ទុកហើយក្នុងខន្ធកៈ និងក្នុងបរិវារ ។ ពួកយើងនឹងពណ៌នា នៃពាក្យពិស្តារនោះក្នុងខន្ធកៈ និងបរិវារនោះឯង ។ ពាក្យដ៏សេសក្នុង សិក្ខាបទទាំងពួង មានន័យរាក់ទាំងអស់ហើយ ដូច្នេះឯង ។ ភិក្ខុវិភង្គវណ្ណនា ក្នុងអដ្ឋកថា ព្រះវិន័យ ឈ្មោះ សមន្តប្បាសាទិកា ចប់ ៥ អនន្តរាយេន យថា និដ្ឋិតា វណ្ណនា អយំ អនន្តរាយេន តថា សន្តឹ បប្បោន្តុ បណិនោ ។ វណ្ណនានេះចប់ហើយ ដោយមិនមានអន្តរាយឡើយ យ៉ាងណា សូមសត្វទាំងឡាយដល់នូវសន្តិ ដោយប្រាសចាក អន្តរាយយ៉ាងនោះហោង ។ សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់សម្រេចឥរិយាបថ នៅក្នុងជេតវនារាមរបស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី ។ សម័យនោះ ឯង មានបុរសម្នាក់ឈ្មោះសាឡ្ហ ជាចៅនៃមិគារមាតា មានសេចក្តីប្រាថ្នានឹង សាងវិហារ ( ប្រគេន ) ភិក្ខុនីសង្ឃ ។ ទើបសាឡ្ហជាចៅមិគារមាតា ( នោះ ) ចូលទៅរកភិក្ខុនីទាំងឡាយ ហើយនិយាយពាក្យនេះថា បពិត្រលោកម្ចាស់ ខ្ញុំប្រាថ្នានឹងសាងវិហារ ( ប្រគេន ) ភិក្ខុនីសង្ឃ សូមលោកម្ចាស់ទាំងឡាយ ចាត់ភិក្ខុនីដែលជាអ្នកចេះត្រួតត្រានវកម្មឲ្យខ្ញុំ ។ សម័យនោះឯង មានស្រី ជាបងប្អូនគ្នា ៤ នាក់ ឈ្មោះនន្ទា ១ នន្ទវតី ១ សុន្ទរីនន្ទា ១ ថុល្លនន្ទា ១ បានមកបួសក្នុងសំណាក់ពួកភិក្ខុនី ។ បណ្តាភិក្ខុនីទាំងនោះ សុន្ទរីនន្ទាភិក្ខុនី បួសតាំងអំពីក្មេង ជាភិក្ខុនីមានរូបល្អល្អះ គួរគយគន់មើល គួរជាទីជ្រះថ្លា ជាអ្ន