អដ្ឋកថាព្រះវិន័យ

ក្បាលទី 4 · ទំព័រ 381

បទថា បណ្ឌិតា ប្រែថា ជាអ្នកប្រកបដោយភាពជាបណ្ឌិត ។ បទថា ព្យត្តា គឺប្រកបដោយភាពជាអ្នកវាងវៃ ។ បទថា មេធាវិនី បានដល់ ជាអ្នកប្រកបដោយបញ្ញាស្មារតីច្រើន ក្នុង ការរៀនបាលី និងដោយសតិបញ្ញាច្រើន ក្នុងការរៀនអដ្ឋកថា ។ បទថា ទក្ខា ប្រែថា ជាអ្នកឈ្លាសវៃ សេចក្តីថា ជាអ្នកមានប្រក្រតី ធ្វើការដែលគួរធ្វើបានរហ័ស មិនភ្លាំងភ្លាត់ ។ បទថា អនលសា ប្រែថា ប្រាសចាកភាពខ្ជិលច្រអូស ។ បទថា តត្រូបយាយ ប្រែថា ជាឧបាយក្នុងការងារទាំងនោះ ។ បទថា វីមំសាយ ប្រែថា ដោយបញ្ញាជ្រើសរើសការងារដែលគួរធ្វើ ។ បទថា សមន្នាគតា ប្រែថា ប្រកបព្រម ។ ពីរបទថា អលំ កាតុំ បានដល់ ជាអ្នកអាចធ្វើការងារនោះ ។ ពីរបទថា អលំ សំវិធាតុំ បានដល់ ជាអ្នកអាចនឹងចាត់ចែងយ៉ាងនេះ ថា ការងារនេះចូរធ្វើយ៉ាងនេះ និងការងារនេះចូរធ្វើយ៉ាងនោះ ។ ពីរបទថា កតាកតំ ជានិតុំ គឺដើម្បីការងារដែលធ្វើហើយ និងមិន ទាន់បានធ្វើ ។ បទថា តេ សេចក្តីថា ជនទាំង ២ នោះ គឺសុន្ទរីនន្ទាភិក្ខុនី និងនាយ សាឡ្ហៈនោះ ។ បទថា ភត្តគ្គេ គឺក្នុងទីកន្លែងអង្គាស ។ បទថា និក្កុឌ្ឌេ គឺទីដែលជ្រៅកំបាំង ដែលសម្តែងឲ្យឃើញដូចគ្នានឹង ជ្រុងជញ្ជាំង ។ បីបទថា វស្សរោ មេ ភវិស្សតិ សេចក្តីថា សំឡេងឆោឡោនឹងមាន ដល់អញ គឺនឹងមានសំឡេងអាស្រូវផ្សេងៗ ដល់អញ ។ បទថា បដិមានេន្តី ប្រែថា ទន្ទឹងមើល ។ បទថា ក្យាហំ កាត់បទជា កឹ អហំ ប្រែថា ហេតុអ្វីខ្ញុំ ( នឹងមិន ស្រឡាញ់អ្នកនាងម្ចាស់ ) ។ បទថា ជរាទុព្វលា គឺទុព្វលភាពព្រោះជរា ។ បទថា ចរណគិលានា គឺប្រកបដោយរោគត្រង់ជើង ។ បទថា អវស្សុតា សេចក្តីថា ជាអ្នកមានតម្រេក គឺជោកជាំដោយ តម្រេកក្នុងការស្ទាបអង្អែលកាយ ។