អដ្ឋកថា ចីវរវគ្គទី ២
ក្បាលទី 4 · ទំព័រ 548
គរុបវុរណសិក្ខាបទ គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ១ ដូចតទៅនេះ បទថា គរុបបុរណំ គឺសំពត់ដណ្តប់ក្នុងរដូវរងា ។ ឈ្មោះថា កំស ក្នុងបទថា ចតុក្កំសបរមំ នេះ មានតម្លៃ ៤ កហាបណៈ ព្រោះដូច្នោះ ក្នុងបទភាជនៈ ទើបព្រះមានព្រះភាគត្រាស់ថា មានតម្លៃស្មើនឹង ១៦ កហាបណៈ ។ ចីវរវគ្គទី ២ សិក្ខាបទទី ២ សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី ។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនីជា ពហុស្សូត ជាស្រីមានថ្វីមាត់ ជាស្រីក្លៀវក្លា ប្រសប់ធ្វើធម្មីកថា ។ លំដាប់ នោះ ព្រះបាទបសេនទិកោសលទ្រង់ដណ្តប់សំពត់សម្បកឈើមានតម្លៃច្រើន ក្នុងកាលក្តៅ ហើយចូលទៅរកថុល្លនន្ទាភិក្ខុនី លុះយាងចូលទៅហើយ ក៏ ថ្វាយបង្គំថុល្លនន្ទាភិក្ខុនីហើយគង់នៅក្នុងទីគួរមួយ ។ លុះព្រះបាទបសេនទិកោសលគង់នៅក្នុងទីសមគួរហើយ ថុល្លនន្ទាភិក្ខុនីក៏បានពន្យល់ឲ្យទ្រង់ឃើញ ឲ្យកាន់យក ឲ្យអាចហាន