អដ្ឋកថា លសុណវគ្គទី ១

ក្បាលទី 4 · ទំព័រ 559

បចិត្តិយកណ្ឌ ធម៌ទាំងឡាយណា រួបរួមបាន ១៦៦ ប្រការ ដែលព្រះ ធម្មសង្គាហកាចារ្យទាំងឡាយ រចនាទុកក្នុងលំដាប់នៃតឹសកកណ្ឌ ឥឡូវនេះ នឹងពណ៌នាធម៌ទាំងនោះដូចតទៅនេះ លសុណសិក្ខាបទ ក្នុងបណ្តាវគ្គទាំង ៩ នោះ គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ១ នៃលសុណវគ្គជាមុន ។ បីបទថា ទ្វេ តយោ ភណ្ឌកា បានដល់ មើមខ្ទឹម ២-៣ មើម ។ បទថា បេដ្តលកេ នេះ ជាឈ្មោះរបស់ខ្ទឹមមានសរសៃខាងក្នុងច្រើន ។ ពីរបទថា ន មត្តំ ជានិត្វា សេចក្តីថា ( ថុល្លនន្ទាភិក្ខុនីនោះ ) មិន ស្គាល់ប្រមាណ កាលអ្នកចាំចម្ការកំពុងហាមប្រាម ប្រើឲ្យ ( ពួកភិក្ខុនី ) ជញ្ជូនយកខ្ទឹមមកជាច្រើន ។ ពីរបទថា អញ្ញតរំ ហំសយោនឹ បានដល់ កំណើតហង្ស មាស ។ បីបទថា សោ តាសំ ឯកេកំ សេចក្តីថា ហង្សនោះ ជាសត្វរពឫក ជាតិបាន ។ ដូច្នោះ ទើបមករកដោយសេចក្តីស្រឡាញ់ក្នុងកាលមុន ហើយ ជម្រុះរោមឲ្យដល់ស្ត្រីទាំងនោះ ម្នាក់មួយរោម ។ រោមនោះជាមាសសុទ្ធ គួរ ដល់ការរំលាយ ការដំ និងកាត់បាន ។ បទថា មាគធិកំ ប្រែថា កើតហើយក្នុងដែនមគធៈ ។ ពិតហើយ ចំពោះខ្ទឹមដែលកើតក្នុងដែនមគធៈ លោកបំណងយកថា លសុណំ ក្នុងសិក្ខាបទនេះ ។ សូម្បីខ្ទឹមនោះ ជាខ្ទឹមដែលមានសាច់ច្រើន មិនមែន ខ្ទឹមដែលមានសាច់ត្រឹមតែ ១ កំពឹស ឬ ២-៣ កំពឹសទេ ។ តែក្នុងកុរុន្ទី មិនពោលដល់ប្រទេសដែលកើត ពោលថា ខ្ទឹមដែលមានសាច់ក្នុងច្រើន ឈ្មោះថា ខ្ទឹមមគធៈ ។ ក្នុងបទថា អជ្ឈោហារេ អជ្ឈោហារេ នេះ មានវិនិច្ឆ័យដូច្នេះថា បើ ភិក្ខុនីរួមខ្ទឹម ២-៣ មើមចូលជាមួយគ្នា ហើយទំពាស៊ី ត្រូវអាបត្តិបាចិត្តិយៈ ១ តែបើភិក្ខុនីបេះចេញ បរិភោគម្តង ១ កំពឹស ត្រូវអាបត្តិបាចិត្តិយៈច្រើន ដោយការរាប់ប្រយោគ ។ បណ្ឌិតគប្បីជ្រាបការប្លែកផ្សេងគ្នា ន