អដ្ឋកថា នគ្គវគ្គទី ៣

ក្បាលទី 4 · ទំព័រ 638

នគ្គសិក្ខាបទ គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ១ នៃនគ្គវគ្គដូច្នេះ បទថា ព្រហ្មចរិយំ ចិណ្ណេន គឺដោយព្រហ្មចរិយៈដែលពួកលោកប្រព្រឹត្តទាំងអស់គ្នា ។ ម្យ៉ាងទៀត គប្បីឃើញទុតិយាវិភត្តិ ចុះក្នុងអត្ថនៃតតិយាវិភត្តិ ឬក្នុងអត្ថនៃ ឆដ្ឋីវិភត្តិ យ៉ាងនេះថា ដោយការប្រព្រឹត្តព្រហ្មចរិយៈ ។ បទថា អច្ឆិន្នចីវរិកាយ នេះ ព្រះមានព្រះភាគត្រាស់សំដៅ យកសំពត់ងូតទឹក ទ្រង់មិនបានសំដៅយកចីវរប្រភេទដទៃទេ ព្រោះហេតុនោះ ភិក្ខុនី អាក្រាតកាយងូតទឹក កាលសំពត់ងូតទឹក ត្រូវគេដណ្តើមទៅក្តី បាត់ក្តី ជាអនាបត្តិ ។ តែបើចីវរ គឺសំពត់ងូតទឹកមានតម្លៃច្រើន ភិក្ខុនីមិនអាចដើម្បី ស្លៀកចេញទៅខាងក្រៅបានយ៉ាងនេះ ទោះអាក្រាតកាយងូតទឹកគួរ ។ ពាក្យ ដ៏សេសក្នុងសិក្ខាបទនេះ មានន័យរាក់ទាំងអស់ហើយ ។ សិក្ខាបទនេះ មានសមុដ្ឋានដូចឯឡកលោមសិក្ខាបទ ជាកិរិយា ជានោ សញ្ញាវិមោក្ខ ជាអចិត្តកៈ ជាបណ្ណត្តិវជ្ជៈ ជាកាយកម្ម មានចិត្ត ៣ មានវេទនា ៣ ដូច្នេះ ។ នគ្គវគ្គទី ៣ សិក្ខាបទទី ២ សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគគង់ក្នុងអារាមជេត វនរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតសំពត់ងូតទឹកដល់ពួកភិក្ខុនី ។ ឆព្វគ្គិយាភិក្ខុនីទាំងឡាយគិត គ្នាថា ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតសំពត់ងូតទឹកហើយ ទើបនាំគ្នាស្លៀក ដណ្តប់សំពត់ងូតទឹកទាំងឡាយ មិនមានប្រមាណ ក៏ចាប់ទាញពីមុខខ្លះ ពី ក្រោយខ្លះហើយត្រេចដើរទៅ ។