អដ្ឋកថា តុវដ្តវគ្គទី ៤
ឯកមញ្ចតុវដ្តនសិក្ខាបទ គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ១ នៃតុវដ្តវគ្គដូច្នេះ បទថា តុវដ្តីយ ប្រែថា គប្បីដេក ។ ពាក្យដ៏សេស មានន័យរាក់ទាំងអស់ហើយ ។ សិក្ខាបទនេះ មានសមុដ្ឋានដូចឯឡកលោមសិក្ខាបទ ជាកិរិយា ជានោ សញ្ញាវិមោក្ខ ជាអចិត្តកៈ ជាបណ្ណត្តិវជ្ជៈ ជាកាយកម្ម មានចិត្ត ៣ មានវេទនា ៣ ដូច្នេះ ។ តុវដ្តវគ្គទី ៤ សិក្ខាបទទី ២ សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគគង់ក្នុងវត្តជេតវន របស់ អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុនីពីររូបមាន សំពត់សម្រាប់ក្រាល សម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នា ។ មនុស្ស ទាំងឡាយ ដើរទៅកាន់ចារិកនៃវត្តឃើញហើយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីពីររូបមិនសមបីនឹងមានសំពត់សម្រាប់ក្រាល សម្រាប់ ដណ្តប់តែមួយ ដេកជាមួយគ្នា ដូចយ៉ាងពួកស្រីគ្រហស្ថអ្នកបរិភោគកាម សោះ ។ ភិក្ខុនីទាំងឡាយបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីពីររូប មិនសមបីនឹងមានសំពត់សម្រាប់ក្រាល សម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នា សោះ ។ បេ ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីពីររូបមានសំពត់សម្រាប់ក្រាល សម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នា ពិតមែនឬ ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន ។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីពីររូប មិនសមបីនឹងមានសំពត់សម្រាប់ក្រាល សម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នា ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិនទាន