អដ្ឋកថា គព្ភិនីវគ្គទី ៧
គព្ភិនីសិក្ខាបទ គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ១ នៃគព្ភិនីវគ្គ ដូច្នេះ បទថា អាបន្នសត្តា បានដល់ ស្ត្រីដែលមានកូនចូលមកកើតក្នុងផ្ទៃ ។ គព្ភិនីវគ្គទី ៧ សិក្ខាបទទី ២ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគគង់ក្នុងជេតវនារាមរបស់ អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុនីទាំងឡាយឲ្យ ឧបសម្បទាដល់ស្រីមេដោះ ។ ភិក្ខុនីនោះត្រាច់ទៅបិណ្ឌបាត ។ មនុស្សទាំងឡាយបាននិយាយយ៉ាងនេះថា ចូរអ្នកទាំងឡាយឲ្យភិក្ខាដល់លោកម្ចាស់ ( ព្រោះ ) លោកម្ចាស់មានគ្នីគ្នា ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យឧបសម្បទាដល់ស្រីមេដោះ សោះ ។ ភិក្ខុនីទាំងឡាយ បានឮច្បាស់នូវពាក្យមនុស្សទាំងឡាយ កំពុង ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ ។ ភិក្ខុនីទាំងឡាយណា មាន សេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះ បង្អាប់ថា ពួកភិក្ខុនីមិនសមបើនឹងឲ្យឧបសម្បទាដល់ស្រីមេដោះសោះ ។ បេ ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទាំងឡាយឲ្យឧបសម្បទា ដល់ស្រីមេដោះ ពិតមែនឬ ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មាន ព្រះភាគ ពិតមែន ។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយមិនគួរបើនឹងឲ្យឧបសម្បទាដល់ស្រីមេដោះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយសម្តែងឡើងនូវសិក្ខាបទនេះ យ៉ាង នេះថា ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់ស្រីមេដោះ ភិក្ខុនីនោះត្រូវអាបត្តិ បាចិត្តិយៈ ។