អដ្ឋកថា កុមារីភូតវគ្គទី ៨

ក្បាលទី 4 · ទំព័រ 831

បឋម-ទុតិយ-តតិយកុមារិភូតាសិក្ខាបទ [ ៤០១-៤១២ ] សិក្ខាបទទី ១-២-៣ នៃកុមារីភូតវគ្គ ដូចគ្នានឹង គិហិគតសិក្ខាបទទាំង ៣ នោះឯង ។ ឯមហាសិក្ខមានា ២ រូបមុនគេ ទាំងអស់ បណ្ឌិតគប្បីជ្រាបថា មានអាយុលើស ២០ ឆ្នាំហើយ មហាស ិក្ខមានាទាំងនោះ ទោះជ្រាស្តីគ្រហស្ថ ( ធ្លាប់មានប្តីហើយ ) ក្តី មិនមែន ស្ត្រីគ្រហស្ថក្តី សង្ឃគួរហៅថា សិក្ខមានាដូចគ្នា ក្នុងសម្មតិកម្មជាដើម មិន គួរហៅថា គិហិគតា ឬ កុមារីភូតា ភិក្ខុនីសង្ឃគប្បីឲ្យសិក្ខាសម្មតិដល់ ស្ត្រីគ្រហស្ថក្នុងវេលាមានអាយុ ១០ ឆ្នាំ ហើយធ្វើការឧបសម្បទាក្នុងវេលា មានអាយុ ១២ ឆ្នាំ ។ ឲ្យក្នុងវេលាមាន អាយុ ១១ ឆ្នាំ ហើយធ្វើការ ឧបសម្បទាក្នុងវេលាមានអាយុ ១៣ ឆ្នាំ ឲ្យសម្មតិ ក្នុងវេលាមានអាយុ ១២-១៣-១៤-១៥-១៦-១៧ ឆ្នាំ និង ១៨ ឆ្នាំ ហើយគប្បីធ្វើការឧបសម្បទា ក្នុងវេលាមានអាយុ ១៤-១៥-១៦-១៧-១៨-១៩-២០ ឆ្នាំ ។ ឯ តាំងអំពីពេលមានអាយុ ១៨ ឆ្នាំ ឡើងទៅ ស្ត្រីគ្រហស្ថនេះ ទោះហៅថា គិហិគតា ក្តី កុមារីភូតា ក្តីក៏បាន ។ ត្រែស្តីដែលជាកុមារីភូតា មិនគួរ ហៅថា គិហិគតា គួរហៅថា កុមារីភូតាបុណ្ណោះ ។ ឯមហាសិក្ខមានា ទោះ ហៅថា គិហិគតាក្តី ក៏មិនគួរ ។ ហៅថា កុមារីភូតាក្តី ក៏មិនគួរ ។ ទាំង ៣ នាក់ គួរហៅថា សិក្ខមានា ដោយអំណាចការឲ្យសិក្ខាសម្មតិ ។ កុមារីភូតវគ្គទី ៨ សិក្ខាបទទី ៤-៥-៦ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគគង់ក្នុងជេតវនារាមរបស់ អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ភិក្ខុនីទាំងឡាយ មានវស្សាមិនគ្រប់ ១២ ឲ្យឧបសម្បទា ( ដល់ស្រីដទៃ ) ។ ភិក្ខុនីជា ឧបជ្ឈាយាទាំងឡាយនោះល្ងង់ មិនឆ្លាស មិនដឹងការគួរ ឬមិនគួរ ។ ពួកស ទ្ធិវិហារិនី ( ក៏ ) ល្ងង់ មិ