ទ្រង់ធ្វើធម្មីកថា
ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃ ឲ្យវុដ្ឋាបនសម្មតិដល់ភិក្ខុនី ដែលមានវស្សាពេញ ១២ ហើយ ។ ម្នាលភិក្ខុទាំងឡាយ ឯវុដ្ឋាបនសម្មតិនោះ សង្ឃត្រូវឲ្យយ៉ាង នេះ ។ គឺភិក្ខុនីដែលមានវស្សាពេញ ១២ ហើយនោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយសំពះបាទាភិក្ខុនីដែលចាស់ៗ ហើយ អង្គុយច្រហោងផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃជាម្ចាស់ ខ្ញុំមានឈ្មោះនេះ ជាភិក្ខុនីមានវស្សាពេញ ១២ ហើយ សូមវុដ្ឋាបនសម្មតិ នឹងសង្ឃ ។ ភិក្ខុនីនោះត្រូវសូមវុដ្ឋាបនសម្មតិនោះ អស់វារៈពីរដងផង ត្រូវ សូមអស់វារៈបីដងផង ។ ភិក្ខុនីនោះសង្ឃគប្បីកំណត់ឲ្យដឹងថា ភិក្ខុនីនេះជា អ្នកឆ្លាស មានសេចក្តីអេនោខ្មាស ។ បើភិក្ខុនីនោះល្ងង់ផង មិនមានសេចក្តី ខ្មាសផង សង្ឃមិនគប្បីឲ្យវុដ្ឋាបនសម្មតិទេ បើភិក្ខុនីនោះល្ងង់ ( តែ ) មាន សេចក្តីខ្មាស សង្ឃក៏មិនគប្បីឲ្យ បើភិក្ខុនីឆ្លាស ( តែ ) មិនមានសេចក្តី ខ្មាស សង្ឃក៏មិនគប្បីឲ្យ ( ដែរ ) បើភិក្ខុនីនោះឆ្លាសផង មានសេចក្តីខ្មាស ផង សង្ឃគប្បីឲ្យបាន ។ ម្នាលភិក្ខុទាំងឡាយ ឯវុដ្ឋាបនសម្មតិនោះសង្ឃ គប្បីឲ្យយ៉ាងនេះ ។ គឺភិក្ខុនីដែលឆ្លាសប្រតិពល គប្បីញ៉ាំងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះមានឈ្មោះនេះមានវស្សា ពេញ ១២ ហើយ សូមវុដ្ឋាបនសម្មតិនឹងសង្ឃ ។ បើវុដ្ឋាបនសម្មតិកម្មនេះ មានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីឲ្យវុដ្ឋាបនសម្មតិដល់ភិក្ខុនីមាន ឈ្មោះនេះ ដែលមានវស្សាពេញ ១២ ហើយ ។ នេះជាញត្តិ ។ បពិត្រព្រះសង្ឃ ជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះ មានឈ្មោះនេះ មានវស្សាពេញ ១២ ហើយ សូមវុដ្ឋាបន