រឿងខេត្តូបមាប្រេតទី ១
ពួកព្រះអរហន្តដូចស្រែ ពួកទាយកដូចអ្នកភ្ជួររាស់ ទេយ្យធម៌ដូច ពូជ ផលតែងកើតមកអំពីព្រះអរហន្តនិងទាយកនិងទេយ្យធម៌នុ៎ះ ឯពូជនិង ការភ្ជួររាស់និងស្រែនុ៎ះ តែងមានដល់ពួកប្រេតទាំងឡាយផង ដល់ទាយកផង ប្រេតទាំងឡាយ តែងបរិភោគនូវផលនៃទាននោះ ទាយកអ្នកឲ្យទាន តែង ចម្រើនដោយបុណ្យក្នុងលោកនេះ បុគ្គលធ្វើកុសលហើយ គួរតែបូជាចំពោះ ប្រេតទាំងឡាយ ព្រោះថា បុគ្គលធ្វើកុសលកម្មដ៏ចម្រើន រមែងទៅកាន់ឋានសួគ៌ ។ ចប់ រឿងខេត្តូបមាប្រេតទី ១ ។ បេតវត្ថុក ថាផ្តើមបករណ៍ ខ្ញុំព្រះករុណា សូមនមស្ការ នូវព្រះលោកនាថ ទ្រង់ប្រកបដោយមហា ករុណាគុណ ជាអ្នកដល់នូវត្រើយនៃសាគរ គឺញេយ្យធម៌ ទ្រង់មានទេសនា ដ៏ល្អិតសុខុម និងវិចិត្រ ។ ខ្ញុំព្រះករុណា សូមនមស្ការនូវព្រះធម៌ដ៏ឧត្តមនោះ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់បូជាហើយ ជាគ្រឿងនាំសត្វដែលដល់ព្រមដោយវិជ្ជា និងចរណៈ ឲ្យ ចេញចាកលោក ។ ខ្ញុំព្រះករុណា សូមនមស្ការនូវព្រះអរិយសង្ឃ ដែលដល់ព្រមដោយសីល គុណជាដើម តាំងនៅក្នុងមគ្គ និងផល ជាបុញ្ញក្ខេត្តដ៏ប្រសើរ ។ ដោយតេជះនៃបុណ្យ ដែលកើតអំពីកិរិយានមស្ការព្រះរតនត្រ័យ ដូច ពោលមកហើយនេះ ខ្ញុំព្រះករុណាសូមជាអ្នកកុំបីមានអន្តរាយ ដែលជំនន់នៃ បុណ្យនោះកម្ចាត់ហើយ ក្នុងទីសព្វអន្លើ ទេសនាណារបស់ព្រះពុទ្ធទាំងឡាយ ប្រកាសដល់កម្ម ដែលប្រេតទាំងឡាយធ្វើទុកក្នុងកាលមុន ជាហេតុនាំមកនូវ ភាពជាប្រេត ដោយការផ្សេងគ្នានៃផលកម្មរបស់ប្រេតទាំងនោះ ដែលនាំមក នូវការសង្វេគឲ្យកើតដោយវិសេស ធ្វើកម្មនិងផលនៃកម្មឲ្យប្រចក្ស ទេសនា