អដ្ឋកថា រឿងខេត្តូបមាប្រេតទី ១

ក្បាលទី 40 · ទំព័រ 7

ខេត្តូបមាប្រេត ព្រះមានព្រះភាគ កាលទ្រង់គង់នៅក្នុងវត្តវេឡុវនកលន្ទកនិវាបវិហារ ជិតក្រុងរាជគ្រឹះ ទ្រង់ប្រារព្ធសេដ្ឋីបុត្តម្នាក់ ទើបត្រាស់រឿងនោះ ដូចតទៅ បានឮថា ក្នុងក្រុងរាជគ្រឹះ មានសេដ្ឋីម្នាក់ ជាអ្នកស្តុកស្តម្ភ មានទ្រព្យ ច្រើន មានភោគៈច្រើន មានគ្រឿងឧបករណ៍នៃទ្រព្យដែលគួរជាទីត្រេកអរ សន្ធឹកសន្ធាប់ សន្សំទ្រព្យទុកច្រើនកោដិ ។ សេដ្ឋីនោះ មានកូនប្រុសម្នាក់ ជាទីស្រឡាញ់ ជាទីពេញចិត្ត ។ កាលកូនប្រុសនោះធំដឹងក្តី មាតាបិតានាំគ្នា គិតយ៉ាងនេះថា បើកូនរបស់យើងចាយទ្រព្យ ឲ្យអស់មួយថ្ងៃមួយពាន់រាល់ៗ ថ្ងៃ អស់ ១០០ ឆ្នាំ ក៏ទ្រព្យដែលសន្សំទុកនេះ មិនអស់ទៅឡើយ ។ ប្រយោជន៍អ្វីដោយការឲ្យកូនរបស់យើងលំបាក ក្នុងការសិក្សាសិប្បៈ សូមបុត្ត នេះកុំលំបាកកាយនិងចិត្ត បរិភោគសម្បត្តិតាមសប្បាយចុះ ដូច្នេះហើយទើប មិនឲ្យបុត្តសិក្សាសិប្បៈ ។ កាលកូននោះចម្រើនវ័យហើយ មាតាបិតា បាន នាំទារិកាសម្បូរដោយត្រកូល រូបរាង ក្មេង ស្អាត ជាអ្នកឆ្អែតដោយកាមគុណ បែរមុខចេញអំពីធម្មសញ្ញា ។ សេដ្ឋីបុត្តនោះ អភិរម្យជាមួយស្រីនោះ មិនកើតសូម្បីការគិតដល់ធម៌ មិនមានសេចក្តីអើពើក្នុងសមណព្រាហ្មណ៍និង បុគ្គលដែលគួរគោរព ចោមរោមដោយពួកអ្នកលេង ពោរពេញទៅដោយ តម្រេក សេចក្តីត្រេកអរ ជាប់ក្នុងកាមគុណ ៥ ជាអ្នកងងឹតដោយមោហៈ ឲ្យពេលវេលាកន្លងទៅ កាលមាតាបិតាអនិច្ចកម្ម ឲ្យវត្ថុដែលគួរប្រាថ្នាដល់ អ្នករាំ អ្នកច្រៀងជាដើម បំផ្លាញទ្រព្យឲ្យអន្តរធានទៅ មិនយូរបុន្មាន ក៏អស់