រឿងសូករប្រេតទី ២

ក្បាលទី 40 · ទំព័រ 18

( ព្រះនារទត្ថេរសួរថា ) កាយទាំងមូលរបស់អ្នក មានសម្បុរ ដូចជាមាស មានរស្មីភ្លឺស្វាង សព្វទិស តែមាត់របស់អ្នកដូចមាត់ជ្រូក តើ អំពីភពមុន អ្នកបានធ្វើអំពើដូចម្តេច ។ ( ប្រេតតបថា ) បពិត្រព្រះនារទៈ ខ្ញុំជាបុគ្គលបានសង្រួមកាយ តែមិន បានសង្រួមវាចា ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ដូចលោក ម្ចាស់បានឃើញស្រាប់ហើយ បពិត្រព្រះនារទៈ ខ្ញុំសូមទូលរឿងនោះ ដល់ លោកម្ចាស់ រឿងនេះលោកម្ចាស់បានឃើញ ដោយខ្លួនឯងស្រាប់ហើយលោក កុំធ្វើបាបដោយមាត់ កុំមានមាត់ដូចមាត់ជ្រូកឡើយ ។ ចប់ រឿងសូករប្រេត ទី ២ ។ អដ្ឋកថា សូករប្រេត កាលព្រះសាស្តាទ្រង់អាស្រ័យក្រុងរាជគ្រឹះ គង់នៅក្នុងវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ទ្រង់ប្រារព្ធប្រេត មានមុខដូចជ្រូកមួយរូប ទើបត្រាស់ ពាក្យផ្តើមថា កាយោ តេ សព្វសោ វណ្ណោ ដូច្នេះ ។ បានឮថា ក្នុងអតីតកាល ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថា កស្សបៈ មានភិក្ខុមួយរូប ជាអ្នកសង្រួមកាយ តែមិនសង្រួមវាចា ជេរបរិភាសភិក្ខុ ទាំងឡាយ ស្លាប់ហើយទៅកើតក្នុងនរក ឆេះក្នុងនរកនោះអស់មួយពុទ្ធន្តរ ចុតិអំពីនរកនោះហើយ ក្នុងពុទ្ធប្បាទកាលនេះ ដោយសេសសល់ផលកម្ម នោះឯង កើតជាប្រេត ត្រូវសេចក្តីស្រេកឃ្លានគ្របសង្កត់ ត្រង់ជើងភ្នំគិជ្ឈ កូដ ក្បែរក្រុងរាជគ្រឹះ ។ សរីរៈរបស់ប្រេតនោះ មានពណ៌ដូចមាស តែមុខ មាត់របស់ប្រេតនោះដូចមុខជ្រូក លំដាប់នោះ ព្រះនារទៈនៅត្រង់ភ្នំគិជ្ឈកូដ សំអាតរាងកាយអំពីព្រលឹម កាន់បាត្រនិងចីវរ កំពុងត្រាច់បិណ្ឌបាត ទៅកាន់ ក្រុងរាជគ្រឹះ ជួបប្រេតនោះត្រង់កណ្តាលផ្លូវ កាលសួរដល់កម្មដែលប្រេត នោះធ្វើ ទើបពោលថា កាយទាំងមូលរបស់អ្នក មានសម្បុរដូចជាមាស មានរស្មីភ្លឺស្វាង សព្វទ