អដ្ឋកថា រឿងសូករប្រេតទី ២

ក្បាលទី 40 · ទំព័រ 19

បទថា មុខំ តេ សូករស្សេវ បានដល់ មុខមាត់របស់អ្នក ដូចមុខជ្រូក អធិប្បាយថា មុខមាត់របស់អ្នក ដូចមុខរបស់សត្វជ្រូក ។ ដោយបទថា កឹ កម្មមករី បុរេ សេចក្តីថា ព្រះ នារទៈសួរថា កាលមុន គឺក្នុងអតីតជាតិ អ្នកធ្វើកម្មអ្វី ។ ប្រេតនោះ ត្រូវ ព្រះថេរៈសួរដល់កម្មដែលខ្លួនធ្វើយ៉ាងនេះ កាលនឹងឆ្លើយដោយគាថា ទើប ពោលថា បពិត្រព្រះនារទៈ ខ្ញុំជាបុគ្គលបានសង្រួមកាយ តែមិនបាន សង្រួមវាចា ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនេះ ដូចលោកម្ចាស់បានឃើញស្រាប់ហើយ ។ ក្នុងបទទាំងនោះ បទថា កាយេន សញ្ញតោ អាសឹ សេចក្តីថា ខ្ញុំសង្រួម ដោយការសង្រួមកាយ គឺបានជាអ្នកសង្រួមដោយល្អ ដោយការសង្រួមកាយ ទ្វារ ។ បទថា វាចាយាសិមសញ្ញតោ សេចក្តីថា តែខ្ញុំមិនបានសង្រួមវាចា គឺជាបុគ្គលប្រកបដោយការមិនសង្រួមផ្លូវវាចា ។ បទថា តេន បានដល់ ព្រោះ ការសង្រួមនិងការមិនសង្រួមទាំង ២ យ៉ាងនោះ ។ បទថា មេ ប្រែថា របស់ខ្ញុំ ។ បទថា ឯតាទិសោ វណ្ណោ បានដល់ រស្មីកាយនៃខ្ញុំបែបនេះ គឺ ដូចលោកម្ចាស់ឃើញច្បាស់ហើយនេះឯង ។ មានវាចាប្រកបសេចក្តីថា ខ្ញុំ មានកាយមានទ្រង់ទ្រាយដូចមនុស្សមាន ពណ៌ដូចមាសតែមានមាត់ដូចមាត់ ជ្រូក ។ វណ្ណ សព្ទ ក្នុងគាថានេះ គប្បីឃើញថា ប្រើក្នុងអត្ថថា ពណ៌ សម្បុរនិងទ្រង់ទ្រាយ ។ ប្រេតត្រូវព្រះថេរៈសួរយ៉ាងនេះ កាលឆ្លើយតាមពាក្យលោកហើយកាល ធ្វើសេចក្តីនោះឯងឲ្យជាហេតុ ហើយដាស់តឿនព្រះថេរៈ ទើបពោលថា បពិត្រព្រះនារទៈ ខ្ញុំជាបុគ្គលបានសង្រួមកាយ តែមិនបាន សង្រួមវាចា ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ដូចលោក ម្ចាស់បានឃើញស្រាប់ហើយ ។