រឿងបូតិមុខប្រេតទី ៣
ក្បាលទី 40 · ទំព័រ 24
( ព្រះនារទត្ថេរសួរថា ) អ្នកទ្រទ្រង់នូវវណ្ណធាតុ គឺរាងកាយ ជាទិព្វដ៏ល្អ ឋិតនៅព្ធដ៏អាកាសវេហាស៍ ទាស់តែដង្កូវទាំងឡាយ ទំពាស៊ីនូវ មាត់របស់អ្នកដែលមានក្លិនស្អុយ តើអំពីភពមុន អ្នកបានធ្វើអំពើដូចម្តេច ។ ( ប្រេតតបថា ) ខ្ញុំជាសមណៈលាមក មានវាចាអាក្រក់ ប្រព្រឹត្តតបធម៌ មិនសង្រួមមាត់ ឯវណ្ណធាតុខ្ញុំបានហើយ ដោយតបធម៌ មាត់របស់ខ្ញុំមានក្លិន ស្អុយព្រោះតែពោលពាក្យញុះញង់ ។ បពិត្រព្រះនារទៈ អំពើនោះលោកម្ចាស់ បានឃើញខ្លួនឯងស្រាប់ហើយ អ្នកឈ្លាសទាំងឡាយ ជាអ្នកអនុគ្រោះ គប្បី ពោលថា អ្នកកុំពោលពាក្យញុះញង់ កុំពោលពាក្យកុហក ទើបអ្នកនឹងបានជា ទេវបុត្ត មានកាមតាមសេចក្តីប្រាថ្នា ។ ចប់ រឿងបូតិមុខប្រេត ទី ៣ ។