រឿងបិដ្ឋធីតលិកប្រេតទី ៤
( ព្រះសម្ពុទ្ធទ្រង់សម្តែងថា ) បុគ្គលមិនមានសេចក្តីកំណាញ់ គួរ ធ្វើនូវហេតុណានីមួយឲ្យជាអារម្មណ៍ ហើយគប្បីឲ្យទាន គឺប្រារព្ធនូវបុព្វបុរស ទាំងឡាយ មានមាតាបិតាជាដើម ដែលរំលាងខន្ធទៅកាន់បរលោកហើយ ឬ នូវទេវតាទាំងឡាយដែលអាស្រ័យនៅក្នុងទីទាំងឡាយ មានទីផ្ទះ ជាដើម នូវ ស្តេចធំទាំង ៤ ដែលរក្សាលោក ជាអ្នកមានយសបរិវារ គឺព្រះបាទកុវេរៈ ១ ធតរដ្ឋៈ ១ វិរូបក្ខៈ ១ វិរុឡកៈ ១ ហើយឲ្យនូវទានចុះ ជនទាំងឡាយ មានស្តេចធំជាដើមនោះ ឈ្មោះថាជាបុគ្គលគឺទាយកនោះបានបូជាហើយឯអ្នក ឲ្យមិនមែនជាមិនមានផលឡើយ ។ ការយំក្តី សោកសៅក្តី ខ្សឹកខ្សួលណា ដទៃក្តី បុគ្គលមិនគប្បីធ្វើទេ កិច្ចមានយំសោកជាដើមនោះ មិនជាប្រយោជន៍ ដល់អ្នកដែលទៅកាន់បរលោកឡើយ ញាតិទាំងឡាយ ( ដែលទៅកាន់បរលោកនោះ ) ក៏ឋិតនៅយ៉ាងនោះដដែល ( ឥតបានដឹងបានឮឡើយ ) ។ ចំណែកទក្ខិណាទាន ដែលបុគ្គលបានឲ្យហើយនេះឯង ជាទានតម្កល់នៅល្អ ហើយក្នុងសង្ឃ រមែងសម្រេចផលដើម្បីជាប្រយោជន៍ដល់ញាតិ ដែលទៅកាន់ លោកខាងនាយនោះ អស់កាលជាយូរអង្វែង តាមឋានៈ គឺទីដែលគួរ សម្រេចបាន ។ ចប់ រឿងបិដ្ឋធីតលិកប្រេត ទី ៤ ។