អដ្ឋកថា រឿងបិដ្ឋធីតលិកប្រេតទី ៤

ក្បាលទី 40 · ទំព័រ 33

បិដ្ឋធីតលិកប្រេត ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន មហាវិហារក្រុងសាវត្ថី ទ្រង់ប្រារព្ធទានរបស់អនាថបិណ្ឌិកគហបតី បានត្រាស់ពាក្យនេះ មានពាក្យ ផ្តើមថា យំ កិចញ្ចារម្មណំ កត្វា ដូច្នេះ ។ បានឮថា ភីលៀងរបស់ទារិកា ដែលជាកូនរបស់កូនស្រីអនាថបិណ្ឌិកសេដ្ឋី បានឲ្យតុក្កតាម្សៅ ប្រាប់ថា នេះជាកូនស្រីរបស់នាង ចូរនាងពវាទៅ លេងចុះ ។ ទារិកានោះសម្គាល់តុក្កតាម្សៅនោះថាជាកូនស្រី ។ ថ្ងៃមួយកាល ទារិកាពតុក្កតានោះលេង តុក្កតាក៏ធ្លាក់បែក ព្រោះការធ្វេសប្រហែស ។ បន្ទាប់ អំពីនោះ ក្មេងស្រីនោះ ក៏យំខ្សឹកខ្សួល ពោលថា កូនស្រីខ្ញុំស្លាប់ហើយ កាល នាងកំពុងយំ មនុស្សក្នុងផ្ទះ មិនអាចប្រាប់ហេតុឲ្យនាងយល់បាន ។ សម័យ នោះ ព្រះសាស្តាគង់លើអាសនៈដែលគេក្រាលហើយ ក្នុងផ្ទះរបស់អនាថ បិណ្ឌិកសេដ្ឋី លោកមហាសេដ្ឋី ក៏អង្គុយជិតព្រះមានព្រះភាគ ។ ស្រីភី លេងោបាននាំទារិកានោះ ទៅរកលោកសេដ្ឋី ។ សេដ្ឋីឃើញហើយក៏ ពោល ថា ទារិកានេះយំអ្វី ។ ភីលៀងបានប្រាប់រឿងនោះដល់លោកសេដ្ឋីហើយ ។ សេដ្ឋីបានឲ្យទារិកានោះ អង្គុយលើភ្លៅ ហើយប្រាប់ឲ្យយល់ថា តានឹងឲ្យទាន ឧទ្ទិសដល់កូនស្រីរបស់ចៅ ដូច្នេះហើយ ទើបទូលដល់ព្រះសាស្តាថា បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គប្រាថ្នានឹងឲ្យទានឧទ្ទិសដល់តុក្កតាម្សៅ ដែលជា កូនស្រីរបស់ចៅខ្ញុំព្រះអង្គ សូមទ្រង់មួយអន្លើដោយភិក្ខុ ៥០០ ទទួលទាន នោះរបស់ខ្ញុំព្រះអង្គក្នុងថ្ងៃស្អែក ព្រះមានព្រះភាគទទួលដោយតុណ្ហីភាព ។