រឿងតិរោកុឌ្ឌប្រេតទី ៥

ក្បាលទី 40 · ទំព័រ 39

( ព្រះសម្ពុទ្ធទ្រង់សម្តែងថា ) ប្រេតទាំងឡាយ មកកាន់ផ្ទះ របស់ខ្លួន ឋិតនៅខាងក្រៅជញ្ជាំងទាំងឡាយខ្លះ នាផ្លូវបែកជា ៤ នឹងផ្លូវបែក ជា ៣ ទាំងឡាយខ្លះ ជិតទ្វារក្រុង នឹងទ្វារផ្ទះទាំងឡាយខ្លះ ។ កាលបើបាយ ទឹក បង្អែម ចំអាបដ៏ច្រើនដែលពួកញាតិចូលទៅតាំងទុកហើយ ញាតិណាមួយ មិននឹករពឫកដល់ប្រេតទាំងឡាយនោះ ព្រោះបច្ច័យ គឺកម្មរបស់សត្វទាំងឡាយ ។ ជនទាំងឡាយណា ជាអ្នកអនុគ្រោះ ជនទាំងនោះរមែងឲ្យនូវទឹក នឹងភោជនដ៏ហ្មត់ចត់ប្រសើរ ជារបស់គួរតាមកាល ដើម្បីញាតិទាំងឡាយ យ៉ាងនេះថា ទាននេះចូរសម្រេចដល់ញាតិទាំងឡាយ សូមឲ្យញាតិទាំងឡាយ ដល់នូវសេចក្តីសុខចុះ ។ ឯប្រេតជាញាតិទាំងនោះ មកប្រជុំគ្នាក្នុងទីដែលឲ្យទាន នោះ ជាអ្នកមកល្អហើយ កាលបើបាយនឹងទឹកដ៏ច្រើន ( ដែលគេឧទ្ទិស ដល់ខ្លួន ) គប្បីអនុមោទនាដោយគោរពថា យើងទាំងឡាយបាន ( ទទួល ផល ) ព្រោះហេតុនៃពួកញាតិណា សូមញាតិទាំងនោះរបស់យើងរស់នៅអស់ កាលយូរចុះ ការបូជា ឈ្មោះថាញាតិទាំងឡាយបានធ្វើហើយដល់ពួកយើង ឯអ្នកឲ្យទាន មិនមែនជាមិនមានផលឡើយ ។ កសិកម្ម គឺការភ្ជួររាស់ ក៏មិន មានក្នុងភូមិនៃប្រេតនោះ គោរក្ខកម្ម គឺការរក្សាគោ ក៏មិនមានក្នុងភូមិនៃប្រេត នោះ វណិជ្ជកម្ម គឺការជួញប្រែដែលជាហេតុបាននូវសម្បត្តិដូច្នោះ ក៏មិនមាន ការលក់ចេញទិញចូលដោយប្រាក់ ក៏មិនមាន ។ បុគ្គលទាំងឡាយធ្វើកាល កិរិយាទៅកើតជាប្រេត រមែងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងប្រេតវិស័យនោះ ដោយសារតែផលទានដែលញាតិឲ្យហើយអំពីលោកនេះ ។