អដ្ឋកថា រឿងតិរោកុឌ្ឌប្រេតទី ៥

ក្បាលទី 40 · ទំព័រ 41

តិរោកុឌ្ឌប្រេត ព្រះសាស្តា កាលទ្រង់គង់នៅក្នុងនគររាជគ្រឹះ ទ្រង់ប្រារព្ធពួក ប្រេតជាច្រើន ទើបត្រាស់ព្រះគាថានេះ មានពាក្យផ្តើមថា តិរោកុឌ្ឌេសុ តិដ្ឋន្តិ ដូច្នេះ ។ ក្នុងសេចក្តីនោះ មានកថាពិស្តារដូចតទៅនេះថា ក្នុងកប្បទី ៩២ បន្ទាប់ អំពីកប្បនេះ មាននគរមួយឈ្មោះថា កាសី ព្រះរាជាព្រះនាមថា ជយសេន ទ្រង់គ្រងរាជសម្បត្តិក្នុងនគរនោះ ។ ព្រះអង្គមានព្រះរាជទេវី ព្រះនាមថា សិរិមា ព្រះពោធិសត្វព្រះនាមថា ផុស្សៈ កើតក្នុងគភ៌របស់ព្រះនាង ហើយត្រ ាស់ដឹងសម្មាសម្ពោធិញ្ញាណដោយលំដាប់ ។ ព្រះបាទជយសេនកើតនូវការឃើញ តែប្រយោជន៍ខ្លួនថា កូនរបស់អញចេញមហាភិន្រេស្កមណ៌ បានត្រាស់ដឹង ជាព្រះពុទ្ធ ព្រះពុទ្ធជារបស់អញ ព្រះធម៌ជារបស់អញ ព្រះសង្ឃ ក៏ជា របស់អញ ដូច្នេះហើយ ទ្រង់ឧបដ្ឋាកដោយព្រះអង្គឯងសព្វៗកាល មិនឲ្យ ឱកាសដល់ជនដទៃឡើយ ។ បងប្អូន ៣ អង្គ មាតាដទៃដែលជាប្អូនប្រុសរបស់ព្រះមានព្រះភាគ គិតគ្នា ថា ធម្មតាព្រះពុទ្ធទាំងឡាយ កើតឡើងដើម្បីជាប្រយោជន៍ដល់សត្វលោក ទាំងអស់ មិនមែនដើម្បីជាប្រយោជន៍ចំពោះបុគ្គលណាមួយ បិតារបស់ពួកយើង មិនឲ្យឱកាសដល់ជនដទៃឡើយ ធ្វើដូចម្តេចហ្ន៎ពួកយើងគប្បីបានឧបដ្ឋាកព្រះមានព្រះភាគនិងភិក្ខុសង្ឃ ។ បងប្អូនទាំង ៣ អង្គនោះ មានគំនិត យ៉ាងនេះថា ណ្ហើយចុះ ពួកយើងធ្វើឧបាយណាមួយ ។ បងប្អូន ៣ អង្គនោះ បានសាងស្ថានការណ៍ឯជាយដែន ហាក់ដូចជាមានចោរប្លន់ស្រុក ។ បន្តអំពី នោះព្រះរាជាទ្រង់ឮថា នៅឯជាយដែនមានការបះបោរ ទើបទ្រង់បញ្ជូនព្រះរាជ ឱរសទាំង ៣ ចេញទៅបង្រ្កាបជនបទ ។ បងប្អូនទាំង ៣ អង្គនោះ ទៅបង្រ្កាប បច្ចន្តជនបទរាបទាបហើយត្រឡប់មក ។ ព្រះរាជាទ្រង់ពេញព្រះទ័យ បាន ប្រទានពរថា ពួកកូនប្រាថ្