រឿងបញ្ចបុត្តខាទិកប្រេតទី ៦
( ព្រះថេរៈទាំងឡាយសួរថា ) នាងជ្រាស្តីអាក្រាត មានរូប មាន សម្បុរអាក្រក់ មានក្លិនអាក្រក់ ស្អុយ តែងបក់ចេញទៅ នាងមានហ្វូងរុយ ចោមរោមហើយ តើនាងជាស្រីអ្វី មកឋិតនៅក្នុងទីនេះ ។ ( ប្រេតស្រីតបថា ) បពិត្រលោកទាំងឡាយដ៏ចម្រើន ខ្ញុំជាស្រីប្រេតដល់ នូវសេចក្តីទុក្ខជាយមលោកសត្វ ស្លាប់អំពីមនុស្សលោកនេះហើយ បានទៅកាន់ បេតលោក ព្រោះធ្វើអំពើអាក្រក់ ។ ក្នុងពេលព្រឹក ខ្ញុំសម្រាលកូន ៥ នាក់ ក្នុងពេលល្ងាច សម្រាលកូន ៥ នាក់ទៀត រួចហើយទំពាស៊ីកូនទាំងអស់ នោះ ក៏មិនគ្រាន់ដល់ខ្ញុំឡើយ ។ ហបឫទ័យរបស់ខ្ញុំ ក្តៅក្រហាយហុយ ផ្សែង ព្រោះតែសេចក្តីស្រេកឃ្លាន ខ្ញុំផឹកទឹកក៏មិនបាន លោកម្ចាស់ចូរមើល ខ្ញុំដែលជាអ្នកដល់នូវសេចក្តីវិនាសចុះ ។ ( ព្រះថេរៈទាំងឡាយសួរថា ) ចុះអំពើអាក្រក់ដែលនាងបានធ្វើហើយ ដោយកាយ វាចា ចិត្ត តើដូចម្តេច នាងទំពាស៊ីសាច់កូន តើព្រោះវិបាក របស់កម្មដូចម្តេច ។ ( ប្រេតស្រីតបថា ) ស្រីរួមប្តីរបស់ខ្ញុំ ជាស្រីមានគភ៌ ខ្ញុំបានគិតនូវអំពើដ៏អាក្រក់ដល់ស្រីរួមប្តីនោះ ខ្ញុំនោះមានចិត្តប្រទូស្តបានធ្វើនូវការញ៉ាំងគភ៌ឲ្យ ធ្លាក់ចុះ ។ គភ៌របស់ស្រីរួមប្តីនោះ បានតែត្រឹម ២ ខែ ឈាមក៏ហូរចេញមក ឯមាតារបស់ស្រីរួមប្តីនោះ ក៏ក្រេវក្រោធនឹងខ្ញុំ ហើយបានបបួលញាតិ ទាំងឡាយ ញ៉ាំងខ្ញុំឲ្យធ្វើសម្បថផង ឲ្យផ្តាសាខ្លួនឯងផង ។ ខ្ញុំនោះ ក៏បាន ពោលនូវសម្បថដ៏ឃោរឃៅផង នូវពាក្យមុសាវាទផងថា បើខ្ញុំបានធ្វើអំពើ