អដ្ឋកថា រឿងបញ្ចបុត្តខាទិកប្រេតទី ៦
អាក្រក់នេះមែន សូមឲ្យខ្ញុំទំពាស៊ីនូវសាច់នៃកូន ។ ដោយផលនៃកម្មនោះ ផង ដោយផលនៃមុសាវាទផង ទាំង ២ នេះ ខ្ញុំទើបបានទំពាស៊ីសាច់កូនខ្លួន ប្រឡាក់ដោយខ្ទុះនិងឈាមដូច្នេះ ។ ចប់ រឿងបញ្ចបុត្តខាទិកប្រេត ទី ៦ ។ អដ្ឋកថា បញ្ចបុត្តខាទិកប្រេត កាលព្រះសាស្តាគង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធដល់ស្រីប្រេត ទំពាស៊ីកូនម្តង ៥ ទើបត្រាស់ពាក្យថា នគ្គា ទុព្វណ្ណរូបសិ ដូច្នេះជាដើម ។ បានឮថា មានភរិយារបស់កុដុម្ពិកៈម្នាក់ នៅក្នុងភូមិមិនឆ្ងាយអំពីក្រុង សាវត្ថី ជាស្រីអារ ។ ពួកញាតិរបស់កុដុម្ពិកៈនោះ បាននាំគ្នាពោលដូច្នេះថា ប្រពន្ធរបស់ឯងជាស្រីអារ ពួកយើងនឹងនាំស្រីដទៃមកឲ្យ ។ ព្រោះសេចក្តី ស្នេហាក្នុងភរិយានោះ កុដុម្ពិកៈនោះក៏មិនប្រាថ្នាភរិយាដទៃ ។ លំដាប់នោះ ភរិយារបស់កុដុម្ពិកៈដឹងរឿងនោះហើយ ទើបពោលនឹងស្វាមីនោះថា នែអ្នក ខ្ញុំជាស្រីអារ គួរតែនាំស្រីដទៃមក កុំឲ្យវង្សត្រកូលរបស់អ្នកដាច់សូន្យអី ។ កុដុម្ពិកៈកាលត្រូវភរិយារំអុកទើបរេបោការជាមួយស្រីដទៃ ។ ក្នុងកាលតមក ភរិយាក្រោយក៏មានទម្ងន់ ។ ស្រីអារមានចិត្តច្រណែនជាប្រក្រតី គិតថា ស្រី នេះបានកូនហើយ នឹងជាធំក្នុងផ្ទះនេះ ទើបរកឧបាយធ្វើឲ្យគភ៌ស្រីនោះរលូត ទើបទំនុកបម្រុង បរិព្វាជិកាម្នាក់ ដោយបាយនិងទឹក ជាដើម ឲ្យធ្វើគភ៌របស់ នាងឲ្យធ្លាក់ ។ ស្ត្រីនោះកាលគភ៌រលូតក៏បានប្រាប់ឲ្យមាតារបស់ខ្លួនជ្រាបមាតា ឲ្យប្រជុំពួកញាតិហើយ ប្រាប់សេចក្តីនោះ ញាតិទាំងនោះ បានពោលនឹងស្រី អារដូច្នេះថា ហងធ្វើគភ៌របស់ស្រីនេះឲ្យធ្លាក់ ស្រីអារឆ្លើយថា ខ្ញុំមិនបានធ្វើឲ្យ ធ្លាក់ទេ ពួកញាតិពោលថា បើនាងមិនបានធ្វើគភ៌ឲ្យធ្លាក់ចូរស្បថ ។ ស្រីអារ ក៏ពោលកុហកធ្វើនូវស