រឿងគោណប្រេតទី ៨
( បិតាសួរថា ) អ្នកមានសភាពជាបុគ្គលឆ្កួតទេដឹង បានជាអ្នក ច្រូតស្មៅខ្ចីយកមកនិយាយនឹងគោចាស់ ដែលជាសត្វប្រាសចាកជីវិតថា ចូរ ស៊ីចុះៗដូច្នេះ ។ ធម្មតាគោដែលស្លាប់ហើយ មិនដែលក្រោកឡើងបានដោយ ស្មៅនិងទឹកទេ អ្នកជាបុគ្គលពាលអប្បបញ្ញា ប្រហែលនឹងបុគ្គលល្ងង់ខ្លៅដទៃ ដែរ ។ ( កូនតបថា ) នេះជាជើង នេះជាក្បាល នេះជាខ្លួន ព្រមទាំងកន្ទុយ នេះភ្នែករបស់គោ ឋិតនៅក្នុងទីដូចដែល គោនេះគប្បីក្រោកឡើងបាន ដៃជើង ខ្លួននិងក្បាលរបស់ជីតាមិនប្រាកដ ក្រែងអ្នកដែលយំលើផ្នូរដីទេដឹងជាបុគ្គល ល្ងង់ ។ ( បិតាពោលថា ) អ្នកស្រោចស្រពយើង ដែលភ្លើងឆេះហើយ ញ៉ាំង សេចក្តីក្តៅក្រហាយទាំងពួងឲ្យរម្ងាប់ ដូចបុគ្គលយកទឹកស្រោចលត់ភ្លើងដែល ឆេះឆ្នាំងខ្លាញ់ សរគឺសេចក្តីសោកដែលអាស្រ័យនៅក្នុងហបឫទ័យយើង អ្នក បានដកចោលហើយ កាលយើងត្រូវសេចក្តីសោកចំពោះបិតាគ្របសង្កត់ អ្នក ដែលចេះបន្ទោបង់សេចក្តីសោកបាន យើងនោះឈ្មោះថា មានសរគឺសេចក្តី សោកដែលអ្នកដកចោលហើយ មានសេចក្តីត្រជាក់កើតហើយ មានទុក្ខរលត់ ហើយ ម្នាលមាណព យើងលែងសោយសោក លែងយំហើយ ព្រោះបាន ស្តាប់វាចារបស់អ្នក ជនទាំងឡាយណា ប្រកបដោយបញ្ញា ជាអ្នកអនុគ្រោះ ជនទាំងនោះ តែងធ្វើយ៉ាងនេះ ដូចជាសុជាតមាណព បានញ៉ាំងបិតាឲ្យត្រឡប់ចាក សេចក្តីសោកដូច្នោះ ។ ចប់ រឿងគោណប្រេតទី ៨ ។