រឿងមហាបេសការប្រេតទី ៩
( ភិក្ខុសួរថា ) នារីណា មានខ្ទុះនិងឈាមជាអាហារ សព្វកាល នារីនេះតែងបរិភោគលាមកផង មូត្រផង ឈាមផង ខ្ទុះផង នេះជាវិបាកនៃ កម្មអ្វី នារីនោះបានធ្វើអំពើដូចម្តេចហ្ន៎ សំពត់ទាំងឡាយថ្មីៗផង ល្អៗផង មាន សាច់ទន់ផង បរិសុទ្ធផង ប្រកបដោយរោមផង គេបានឲ្យដល់នារីនោះហើយក៏ ប្រាកដដូចជាលោហៈទៅវិញ ចុះនារីនេះបានធ្វើអំពើដូចម្តេច ។ ( ទេវតាប្រាប់ថា ) បពិត្រលោកដ៏ចម្រើន នារីនេះ ជាភរិយារបស់ខ្ញុំ ជា ស្រីមិនដែលឲ្យវត្ថុអ្វីដល់អ្នកណាមួយឡើយ ជាស្រីកំណាញ់ស្វិតស្វាញតែង ជេរប្រទេចផ្តាសានូវខ្ញុំ ដែលកំពុងឲ្យទានដល់សមណព្រាហ្មណ៍ទាំងឡាយថា អ្នកចូរស៊ីលាមកផង មូត្រផង ឈាមផង ខ្ទុះផង ដែលជារបស់មិនស្អាត សព្វកាលចុះ ផលនេះចូរកើតមានដល់អ្នកក្នុងបរលោកចុះ សំពត់មានផែន ដូចលោហៈ ចូរមានដល់អ្នកចុះ លុះនារីនោះ ប្រព្រឹត្តអំពើទុច្ចរិត ប្រាកដ ដូច្នេះហើយ មកកាន់ទីនេះ ទើបបានទទួលផល ( ដ៏ក្រហល់ក្រហាយ ) អស់ រាត្រីដ៏យូរអង្វែង ។ ចប់ រឿងមហាបេសការប្រេតទី ៩ ។