រឿងខល្លាតប្រេតទី ១០

ក្បាលទី 40 · ទំព័រ 95

( នាយពាណិជ្ជសួរថា ) នាងជ្រាស្តីអ្វីហ្ន៎ ឋិតនៅខាងក្នុងវិមាន មិនចេញអំពីវិមាន ម្នាលនាងដ៏ចម្រើន ចូរនាងចេញមក យើងនឹងឃើញ នាង ដែលមានឫទ្ធិច្រើន ។ ( នាងប្រេតតបថា ) ខ្ញុំជ្រាស្តីអាក្រាត មានសេចក្តីអេនោខ្មាស ដល់នូវ សេចក្តីទុក្ខលំបាក មិនអាចចេញមកខាងក្រៅបានទេ ខ្ញុំជ្រាស្តីមានសរីរៈបិទបាំង ដោយសក់ទាំងឡាយ ( ព្រោះថា ) កុសលកម្មមានប្រមាណតិចខ្ញុំបាន ធ្វើមកហើយ ។ ( នាយពាណិជពោលថា ) បើដូច្នោះ យើងនឹងឲ្យសំពត់សាដកសម្រាប់ ដណ្តប់ដល់នាង ចូរនាងស្លៀកសំពត់សាកដនេះចុះ ម្នាលនាងមានភក្ត្រដ៏ល្អ លុះនាងស្លៀកពាក់សំពត់សាកដនេះរួចហើយ ចូរចេញមកខាងក្រៅ ម្នាល នាងដ៏ចម្រើន នាងចូរចេញមក យើងនឹងឃើញនាងដែលមានឫទ្ធិច្រើន ។ ( នាងប្រេតតបថា ) ទានដែលអ្នកឲ្យផ្ទាល់ដៃ មិនបានសម្រេចដល់ខ្ញុំ ទេ ក្នុងប្រជុំជននេះមានឧបាសកន៎ុះ អ្នកមានសទ្ធា ជាសាវ័កនៃព្រះសម្មាសម្ពុទ្ធ អ្នកចូរញ៉ាំងឧបាសកនេះឲ្យស្លៀកពាក់ ហើយចូរឧទ្ទិសទក្ខិណាទានដល់ ខ្ញុំ ទើបខ្ញុំនឹងបានសេចក្តីសុខ សម្រេចនូវសេចក្តីប្រាថ្នាទាំងពួង ។ ពួកពាណិជទាំងនោះ ក៏ឲ្យឧបាសកនោះងូតទឹក ប្រដាប់តាក់តែងដោយ គ្រឿងក្រអូប ឲ្យស្លៀកពាក់សំពត់ទាំងឡាយរួចហើយ ទើបឧទ្ទិសទក្ខិណា ទានដល់ប្រេតនោះថា ផលគប្បីកើតឡើងក្នុងលំដាប់ដែលយើងឧទ្ទិសហើយ ភោជនីយាហារនិងសំពត់ស្លៀកពាក់និងទឹកក៏កើតឡើង នេះជាផលនៃទក្ខិណា ទាន ។ លំដាប់នោះ ស្រីប្រេតនោះ ជាស្រីបរិសុទ្ធ មានសំពត់ស្លៀកស្អាត ជា ស្រីទ្រទ្រង់សំពត់ដ៏ឧត្តម ជាងសំពត់ដែលកើតក្នុងដែនកាសី ហើយក៏សើច ចេញអំពីវិមានមក នេះជាផលនៃទក្ខិណាទាន ។ ( ពួកពាណិជ្ជសួរថា ) ម្នាលទេវធីតា វិមានរបស់នាង វិចិត្រដោយ រូបល្អ ស្អាតរុងរឿង ភ្លឺ ន