អដ្ឋកថា រឿងខល្លាតប្រេតទី ១០

ក្បាលទី 40 · ទំព័រ 97

ខល្លាតប្រេត កាលព្រះសាស្តាគង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធស្រីប្រេត ខល្លាតម្នាក់ ទើបត្រាស់ពាក្យថា កា នុ អន្តោ វិមានស្មឹ ដូច្នេះជាដើម ។ បានឮថា ក្នុងអតីតកាល ក្នុងក្រុងពារាណសី មានស្រីម្នាក់អាស្រ័យ រូបចិញ្ចឹមជីវិត នាងមានរូបស្អាត គួរមើល គួរសរសើរ ប្រកបដោយពណ៌ សម្បុរល្អក្រៃលែង មានសរសៃសក់គួរជាទីត្រេកអរនៃចិត្ត ។ ពិតហើយ សក់របស់នាងខ្មៅ វែង ល្អិត ទន់ ក្រាស់ មានចុងងឡើង សំយុងចុះ រហូតដល់ចង្កេះ ។ ពួកកំលោះៗឃើញលម្អសក់របស់នាង ដោយច្រើនក៏មាន ចិត្តប្រតិព័ទ្ធ ។ លំដាប់នោះ ស្រី ២-៣ នាក់ ត្រូវសេចក្តីច្រណែនគ្រប សង្កត់ អត់ធន់នឹងសម្រស់សក់របស់នាងមិនបាន ទើបនាំគ្នាប្រឹក្សា យក របស់បន្តិចបន្តួចទំនុកបម្រុងស្រីបម្រើរបស់នាងនោះឯង ឲ្យស្រីបម្រើដាក់ថ្នាំ ដែលជាហេតុធ្វើសរសៃសក់ឲ្យជ្រុះ បានឮថា ស្រីបម្រើនោះ យកថ្នាំនោះ លាយនឹងលំអិតសម្រាប់កក់សក់ ក្នុងពេលដែលនាងទៅងូតទឹកក្នុងស្ទឹងគង្គា ក៏ឲ្យដល់នាង ។ ស្រីនោះយកលម្ហិតនោះកក់សក់ហើយ មុជចុះទៅក្នុងទឹក ។ គ្រាន់តែមុជបុណ្ណោះ សរសៃសក់ទាំងឫសទាំងគល់ក៏ជ្រុះអស់ទៅ ។ ក្បាល របស់នាង ដូចគ្នានឹងសម្បកឃ្លោក ។ ស្រីនោះអស់សក់ដោយប្រការទាំងពួង ដូចសត្វព្រាបដែលដករោមត្រង់ក្បាល ដូច្នោះ គួរស្អប់ក្រៃលែង ។ ព្រោះ ខ្មាសគេ នាងមិនអាចចូលក្នុងនគរបាន ក៏យកសំពត់ទទូរក្បាល សម្រេច ការនៅក្នុងទីមួយកន្លែងខាងក្រៅនគរ លុះកន្លងទៅពីរបីថ្ងៃ នាងអស់ការខ្មាស ត្រឡប់អំពីទីនោះ ច្របាច់គ្រាប់ល្ង ធ្វើជាអ្នកលក់ប្រេងល្អនិងធ្វើជាអ្នកលក់