រឿងនាគប្រេតទី ១១

ក្បាលទី 40 · ទំព័រ 109

( សាមណេរសួរថា ) អ្នកទៅមុនគេបង្អស់ ជិះដំរីស ឯអ្នកទៅ កណ្តាលគេ ជិះរថទឹមសេះអស្សតរ ចំណែកកញ្ញាមកខាងក្រោយគេ ទៅ ដោយវភ្លឺស្វាងរុងរឿងសព្វទិសទាំង ១០ ។ ឯអ្នកទាំងឡាយ ( ដែលមក ក្រោយគេបង្អស់ ) មានដៃកាន់ដំបង មានមុខជោកដោយទឹកភ្នែក មានខ្លួន បែកធ្លាយ ហើយផឹកនូវខ្ទុះនិងឈាមនៃគ្នានឹងគ្នាជាអាហារ អ្នកទាំងឡាយ កាលកើតជាមនុស្ស តើបានធ្វើអំពើដូចម្តេចខ្លះ ។ ( នាងប្រេតតបថា ) បុគ្គលណាទៅដោយដំរីសដ៏ប្រសើរ មានជើង ៤ មុនគេ បុគ្គលនោះជាបុត្តច្បងរបស់ខ្ញុំ បានថ្វាយទានហើយ ក៏បានជួបសេចក្តីសុខ ។ បុគ្គលណាទៅដោយរថទឹមសេះ ៤ មានដំណើរល្អក្នុងទីកណ្តាល បុគ្គលនោះជាបុត្តកណ្តាលរបស់ខ្ញុំ ជាអ្នកមិនកំណាញ់ ជាម្ចាស់ទានដ៏រុងរឿង ។ នារីណា ប្រកបដោយបញ្ញា មានភ្នែកថ្លាដូចម្រឹគ ទៅដោយវក្រោយគេ នារី នោះ ជាធីតាពៅបង្អស់របស់ខ្ញុំ ជាអ្នកមានសេចក្តីសុខ តែងរីករាយ តាម ចំណែកផលទានពាក់កណ្តាល ។ អំពីជាតិមុនជនទាំងនុ៎ះ ជាអ្នកមានចិត្តជ្រះថ្លា បានឲ្យទានដល់ពួកសមណៈនិងព្រាហ្មណ៍ ចំណែកយើងខ្ញុំទាំងឡាយវិញ ជាអ្នកកំណាញ់ ជេរប្រទេចផ្តាសាសមណព្រាហ្មណ៍ទាំងឡាយ ឯជនទាំងនេះ លុះឲ្យហើយទើបគេបម្រើ ( ដោយកាមគុណ ) ចំណែកពួកយើងទើបក្រៀម ស្ងួត ដូចដើមបបុសដែលហាលថ្ងៃដូច្នោះ ។ ( សាមណេរសួរថា ) ភោជនាហាររបស់អ្នកទាំងឡាយដូចម្តេចទៅ ទី ដេករបស់អ្នកដូចម្តេចទៅ ចុះអ្នកទាំងឡាយមានបាបធម៌ដ៏ក្រៃលែងញ៉ាំងអត្ត ភាពឲ្យប្រព្រឹត្តទៅដូចម្តេច ភោជនាហារទាំងឡាយដ៏ច្រើន មិនមែនជារបស់ តិចតួចឡើយ ឥឡូវនេះអ្នកដល់នូវសេចក្តីទុក្ខព្រោះប្រាសចាកសេចក្តីសុខ ។ ( នាងប្រេតតបថា ) យើងខ្ញុំទាំងឡាយ សម្លាប់នូវគ្នានឹងគ្នា ហើយ ក្រេបផឹកនូវខ្ទុះនិងឈាម ទុកជាផឹ