រឿងឧរគប្រេតទី ១២
( ពោធិសត្វនិយាយថា ) ពស់តែងសកសំណកចាស់របស់ ខ្លួនចោលហើយលូនទៅ យ៉ាងណាមិញ ( សត្វ ) កាលបើសរីរៈប្រើការមិន កើតហើយ ធ្វើនូវមរណកាលទៅកាន់បរលោក ក៏យ៉ាងនោះ ( ឯសរីរៈដែល នៅសល់ខាងអាយនោះ ) កាលគេដុត ក៏មិនបានដឹង ( ធ្វើម្តេចនឹងដឹង ) នូវ សេចក្តីខ្សឹកខ្សួលរបស់ញាតិទាំងឡាយបាន ហេតុនោះ ខ្ញុំមិនសោកស្តាយ សរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ ។ ( មាតានិយាយថា ) បុត្តរបស់ខ្ញុំនេះ ខ្ញុំមិនបានហៅគេមកអំពីលោកនោះ ខ្ញុំមិនបានអនុញ្ញាត គេក៏ទៅអំពីមនុស្សលោកនេះ គេមកយ៉ាងណា គេក៏ទៅ យ៉ាងនោះ ការទួញយំធ្វើអ្វីព្រោះកិរិយាទៅនោះ ( ឯសរីរៈដែលនៅសល់ខាង អាយនោះ ) គេដុតក៏មិនបានដឹង ( ធ្វើម្តេចនឹងដឹង ) នូវសេចក្តីខ្សឹកខ្សួល របស់ញាតិទាំងឡាយ ព្រោះហេតុនោះ ខ្ញុំមិនទួញយំនឹងសរីរៈនុ៎ះឡើយស្រេច តែគតិរបស់គេ ។ ( ប្អូនស្រីនិយាយថា ) បើខ្ញុំយំ ខ្ញុំនឹងទៅជាស្គមក្នុងការយំនោះ នឹង គប្បីមានផលដូចម្តេចដល់ខ្ញុំ សេចក្តីមិនត្រេកអរដ៏លើសលុប នឹងគប្បីមាន ដល់ពួកញាតិមិត្ត និងអ្នកមានចិត្តល្អរបស់យើងទាំងឡាយ ( ឯសរីរៈដែល សល់នៅខាងអាយនោះ ) កាលគេដុតក៏មិនបានដឹង ( ធ្វើម្តេចនឹងដឹង ) នូវ សេចក្តីខ្សឹកខ្សួលរបស់ញាតិទាំងឡាយ ហេតុនោះ ខ្ញុំមិនយំនឹងសរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ ។ ( ភរិយានិយាយថា ) បុគ្គលណាសោកស្តាយ នូវបុគ្គលដែលធ្វើមរណ កាលទៅកាន់បរលោកហើយ បុគ្គលនោះ ប្រៀបដូចជាទារកយំទារនូវព្រះចន្រ្ទ ដែលកំពុងចរទៅ ( ឯសរីរៈដែលសល់នៅខាងអាយនោះ ) កាលគេដុតក៏ មិនបានដឹង ( ធ្វើម្តេចនឹងដឹង ) នូវសេចក្តីខ្សឹកខ្សួលរបស់ញាតិទាំងឡាយ ព្រោះហេតុនោះ ខ្ញុំមិនយំនឹងសរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ ។ ( ទាសីនិយាយថា ) បពិត្រព្រាហ្មណ៍ ក្អម