អដ្ឋកថា រឿងឧរគប្រេតទី ១២

ក្បាលទី 40 · ទំព័រ 126

ឧរគប្រេត កាលព្រះសាស្តាគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបាសកម្នាក់ ទើបត្រាស់ថា ឧរគោវ តចំ ជិណ្ណំ ដូច្នេះជាដើម ។ បានឮថា ក្នុងក្រុងសាវត្ថី មានកូនប្រុសរបស់ឧបាសកម្នាក់ បានធ្វើកាល កិរិយា ។ ព្រោះកូននោះស្លាប់ ឧបាសកនោះក៏ដល់នូវសេចក្តីសោកខ្សឹកខ្សួល ចេញទៅខាងក្រៅ មិនអាចធ្វើការងារណាមួយបានទើបនៅតែក្នុងផ្ទះបុណ្ណោះ ។ ក្នុងវេលាជិតភ្លឺ ព្រះសាស្តាយាងចេញអំពីព្រះមហាករុណាសមាបត្តិទ្រង់ប្រមើលមើលសត្វលោកដោយពុទ្ធចក្ខុ ទ្រង់ឃើញឧបាសកនោះ ក្នុងពេលព្រឹក ទ្រង់ស្លៀកដណ្តប់ហើយ ទ្រង់កាន់បាត្រនិងចីវរ បានយាងទៅកាន់ផ្ទះរបស់ ឧបាសកនោះហើយ ប្រថាប់ឈរត្រង់ទ្វារ ឯឧបាសកដឹងថា ព្រះសាស្តាយាង មកទើបក្រោកឡើងទៅទទួល ហើយទទួលបាត្រអំពីព្រះហស្តហើយយាងឲ្យ ចូលក្នុងផ្ទះ ក្រាលអាសនៈថ្វាយ ។ ព្រះមានព្រះភាគ គង់លើអាសនៈដែល គេក្រាលហើយ ចំណែកឧបាសក ថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងចំណែក ម្ខាង ព្រះមានព្រះភាគត្រាស់នឹងឧបាសកនោះថា ម្នាលឧបាសក ហេតុ អ្វីទើបប្រាកដដូចជាសោយសោក ឧបាសកក្រាបទូលថា បពិត្រព្រះអង្គដ៏ ចម្រើន កូនជាទីស្រឡាញ់របស់ខ្ញុំព្រះអង្គស្លាប់ទៅ ព្រោះហេតុនោះទើបខ្ញុំ ព្រះអង្គសោយសោក ។ លំដាប់នោះ ព្រះមានព្រះភាគ កាលទ្រង់បន្ទោបង់ សេចក្តីសោករបស់បុរសនោះ ទើបត្រាស់ឧរគជាតកថា បានឮថា ក្នុងអតីតកាល ក្នុងនគរពារាណសី ដែនកាសី មានត្រកូល ព្រាហ្មណ៍ ឈ្មោះធម្មបាល ក្នុងត្រកូលព្រាហ្មណ៍នោះ មានបុគ្គលទាំងនេះគឺ