រឿងសំសារមោចកប្រេតទី ១
( ព្រះសារីបុត្តសួរថា ) ម្នាលស្រីស្គម មានឆ្អឹងជំនីររគាម នាង ជាស្រីអាក្រាត មានរូបអាក្រក់ក្រៃពេក មានខ្លួនស្គាំងស្គម មានខ្លួនរវាមដោយ សរសៃ នាងជាអ្វី មកឋិតនៅទីនេះ ។ ( នាងប្រេតតបថា ) បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំជាស្រីប្រេត ដល់ នូវសេចក្តីទុក្ខ ជាយមលោកសត្វ ស្លាប់អំពីមនុស្សលោកនេះហើយ បានទៅកាន់ បេតលោក ព្រោះធ្វើបាបកម្ម ។ ចុះអំពើអាក្រក់ដែលនាងបានធ្វើដោយកាយ វាចា ចិត្ត តើដូចម្តេច នាង ទៅកាន់បេតលោកអំពីមនុស្សលោកនេះ ព្រោះវិបាកនៃកម្មដូចម្តេច ។ បពិត្រលោកដ៏ចម្រើន បិតាមាតា ឬពួកញាតិជាអ្នកអនុគ្រោះ ដល់ខ្ញុំ គប្បីដឹកនាំខ្ញុំថា នាងចូរមានចិត្តជ្រះថ្លា ឲ្យទានដល់ពួកស មណព្រាហ្មណ៍ ( ដូច្នេះ ) ពុំមានឡើយ ។ ខ្ញុំទើបបានជា ស្រីអាក្រាតមានសភាពយ៉ាងនេះ តែងត្រាច់ទៅអស់ ៥០០ ឆ្នាំ ចាប់ដើមអំពីឆ្នាំនេះទៅ ទំពាស៊ីដោយសេចក្តីស្រេកឃ្លាន ផង ដោយចំណង់ផង នេះជាផលនៃបាបកម្មរបស់ខ្ញុំ ។ បពិត្រ លោកម្ចាស់ ខ្ញុំមានចិត្តជ្រះថ្លា សូមថ្វាយបង្គំលោកម្ចាស់បពិត្រ លោកម្ចាស់អ្នកមានព្យាយាម មានអានុភាពធំ សូមលោក អនុគ្រោះខ្ញុំ សូមលោកឲ្យទេយ្យធម៌ណានីមួយ ឧទ្ទិសដល់ខ្ញុំ ផង បពិត្រលោកម្ចាស់ដ៏ចម្រើនសូមលោកម្ចាស់ដោះខ្ញុំឲ្យរួច អំពីទុគ្គតិផងចុះ ។ ព្រះសារីបុត្តនោះ ជាអ្នកអនុគ្រោះ ទទួលស្តាប់ពាក្យស្រីប្រេតនោះថា សាធុ ដូច្នេះហើយ បានប្រគេននូវពំនូតបាយ នូវសំពត់ប្រមាណប៉ុនបាតដៃ ផង និងទឹកដែលគួរក្រេបផឹក ១ ផ្តិលដល់ភិក្ខុទាំងឡាយ រួចហើយឧទ្ទិស ទក្ខិណាទានដល់ស្រីប្រេតនោះ វិបាកក៏កើតឡើងក្នុងលំដាប់ដែលឧទ្ទិសហើយ ភោជនាហារនិងសំពត់ស្លៀកពាក់ និងទឹកដែលគួរក្រេបផឹក ក៏កើតឡើងនេះ ជាផលនៃទក្ខិណា លំដាប់ន