អដ្ឋកថា រឿងប្រេតជាមាតានៃព្រះសារីបុត្តទី ២
ស្រ័យ ដេកតែលើទីស្មសានដូចគ្រែ ។ ខ្ញុំត្រេកអរដោយទាននៃព្រះសារីបុត្ត ទើបមិនមានភ័យក្នុងទីណាៗ បពិត្រលោកដ៏ចម្រើន ខ្ញុំមកដើម្បីថ្វាយបង្គំលោក ជាអ្នកប្រាជប្រកបដោយសេចក្តីករុណាក្នុងលោក ។ ចប់ រឿងប្រេតជាមាតានៃព្រះសារីបុត្តទី ២ ។ អដ្ឋកថា សារីបុត្តត្ថេរមាតុប្រេត ព្រះសាស្តាកាលគង់នៅក្នុងវេឡុវនវិហារ ទ្រង់ប្រារព្ធប្រេតមាតា ព្រះសារីបុត្តត្ថេរ ក្នុងជាតិទី ៥ អំពីបច្ចុប្បន្នជាតិនេះ ទើបត្រាស់គាថានេះ មានពាក្យផ្តើមថា នគ្គា ទុព្វណ្ណរូបសិ ដូច្នេះជាដើម ។ ថ្ងៃមួយ ព្រះសារីបុត្ត ព្រះមហាមោគ្គល្លាន ព្រះអនុរុទ្ធនិងព្រះកប្បិនបាន នៅក្នុងដងព្រៃមួយកន្លែងជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ក្នុងក្រុងពារាណសី មានព្រាហ្មណ៍ម្នាក់ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន ដូចជាអណ្តូងទឹកជាទីផឹករបស់សមណព្រាហ្មណ៍ មនុស្សកំព្រា អ្នកដំណើរ វនិព្វកៈ យាចក បានឲ្យរបស់ មានបាយ ទឹក សំពត់និងទីដេក ជាដើម កាលឲ្យ រមែងបដិបត្តិតាមការពេញចិត្តគ្រប់យ៉ាង តាមលំដាប់នៃការឲ្យមាន ទឹកលាងជើងនិងសំពត់ជូតជើងជាដើម តាមកាល និងតាមសមគួរដល់អ្នក មកដល់ក្នុងពេលមុនអាហារបានអង្គាសភិក្ខុទាំងឡាយដោយបាយ និងទឹកជាដើម ដោយគោរព ។ កាលទៅទឹកដីដទៃ ក៏ផ្តាំផ្ញើនឹងភរិយាថា នែនាងដ៏ ចម្រើន នាងកុំធ្វើទានវត្តនេះឲ្យវិនាស ចូរប្រឹងប្រែងរក្សាដោយគោរព ។ ភរិយា ទទួលថា សាធុ លុះប្តីចៀសចេញទៅបុណ្ណោះ ក៏កាត់ផ្តាច់ទំនៀមដែល បញ្ញត្តទុកដើម្បីភិក្ខុទាំងឡាយជាដំបូង លុះអ្នកដំណើរ ចូលទៅដើម្បីនៅអាស្រ័យ ក៏ប្រាប់សាលាចាស់ដែលបោះបង់ចោលដោយពាក្យថា ពួកលោកចូរ នៅក្នុងសាលានេះ កាលអ្នកដំណើរមកក្នុងទីនោះដើម្បីបាយនិងទឹក ជាដើម នាងក៏ពោលប្