រឿងនាងមត្តាប្រេតទី ៣
( នាងតិស្សាសួរថា ) ម្នាលស្រីស្គម មានឆ្អឹងជំនីររគាម នាង ជាស្រីមានកាយអាក្រាត មានរូបអាក្រក់ក្រៃពេក មានខ្លួនស្គាំងស្គម មាន ខ្លួនរវាមដោយសរសៃ នាងជាអ្វី បានជាមកឈរនៅក្នុងទីនេះ ។ ( នាងមត្តាប្រេតប្រាប់ថា ) កាលពីមុន នាងឯងឈ្មោះតិស្សា ខ្ញុំឈ្មោះ មត្តា ជាស្រីរួមប្តីរបស់នាង បានធ្វើអំពើបាប ទើបបានឃ្លាតអំពីមនុស្សលោក នេះ ទៅកាន់បេតលោក ។ ចុះអំពើអាក្រក់ដែលនាងបានធ្វើហើយដោយកាយ វាចា ចិត្ត នោះតើ ដូចម្តេច នាងឃ្លាតអំពីមនុស្សលោកនេះ ទៅកាន់បេតលោក ព្រោះវិបាក នៃកម្ម ដូចម្តេច ។ ខ្ញុំជាស្រីកាច ( ឆ្នាស ) បានពោលផរុសវាទ ជាស្រីបឫស្យា កំណាញ់ អួតអាង ខ្ញុំនោះបានពោលពាក្យអាក្រក់ ទើបបានឃ្លាតអំពីមនុស្សលោកនេះ ទៅកាន់បេតលោក ។ ពិតមែនហើយ យើងបានដឹងថា នាងជាស្រីឆ្នាស យើងសូមសួរនាង អំពីហេតុដទៃទៀត ចុះនាងមានខ្លួនប្រាណប្រឡាក់ដោយអាចម៍ដី ព្រោះកម្ម ដូចម្តេច ។ នាងបានលុបលាងក្បាលរួចហើយ មានសំពត់ដ៏ស្អាតប្រដាប់ហើយ ខ្លួន យើងសោត ក៏ប្រដាប់តាត់តែងដោយគ្រឿងអលង្ការ ដ៏ក្រៃលែងជាងនាង កាលខ្ញុំនោះកំពុងសំឡឹងមើល នាងក៏ពោលចរចានឹងស្វាមី ក្នុងលំដាប់នោះ ខ្ញុំមានសេចក្តីបឫស្យាពេកណាស់ ខ្ញុំមានសេចក្តីក្រោធកើតឡើង តអំពីនោះ ខ្ញុំក៏ប្រវាយកអាចម៍ដី ទៅរោយដាក់នាងដោយអាចម៍ដី ព្រោះហេតុនោះ ខ្ញុំ ទើបមានខ្លួនប្រឡាក់ដោយអាចម៍ដី ព្រោះវិបាកនៃកម្មនោះឯង ។ ពិតមែនហើយ យើងដឹងថា នាងបានរោយអាចម៍ដីដាក់យើង តែយើង សូមសួរនាងអំពីហេតុដទៃទៀត ចុះនាងត្រូវរោគកមរមាស់បៀតបៀនដោយកម្ម អ្វី ។ យើងទាំងពីរនាក់ បានចូលទៅកាន់ព្រៃដើម្បីរកថ្នាំ ចំណែកនាងបាន យកថ្នាំមក ឯខ្ញុំបាននាំយកខែមកវិញ កាលបើនាងមិនដឹង ខ្ញុំក៏រោយខែលើ ដំណ