អដ្ឋកថា រឿងនាងមត្តាប្រេតទី ៣
នាងមត្តាប្រេត កាលព្រះសាស្តាគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធស្រីប្រេតឈ្មោះមត្តា ទើបត្រាស់ព្រះគាថានេះ មានពាក្យផ្តើមថា នគ្គា ទុព្វណ្ណរូបសិ ដូច្នេះជាដើម ។ បានឮថា ក្នុងក្រុងសាវត្ថី មានកុដុម្ពិកៈម្នាក់ ជាអ្នកមានសទ្ធា មានការ ជ្រះថ្លា តែភរិយារបស់គាត់ មិនមានសទ្ធា មិនមានសេចក្តីជ្រះថ្លា ច្រើន ដោយសេចក្តីក្រោធ ជាស្រីអារ ដោយឈ្មោះ មានឈ្មោះថា មត្តា ។ គ្រា នោះ កុដុម្ពិកៈនោះ ព្រោះខ្លាចដាច់វង្សត្រកូល ក៏បាននាំស្រីដទៃ ឈ្មោះថា តិស្សា មកអំពីត្រកូលស្មើគ្នា នាងជាស្រីមានសទ្ធា មានសេចក្តីជ្រះថ្លា និង ជាទីស្រឡាញ់ ជាទីពេញចិត្តរបស់ស្វាមី ។ មិនយូរបុន្មាននាងក៏មានទម្ងន់ ដោយកន្លងទៅ ១០ ខែ ក៏ប្រសូតកូនម្នាក់ កូននោះឈ្មោះថា ភូតៈ ។ នាង ជាស្រីមេផ្ទះ ឧបដ្ឋាកភិក្ខុ ៤ រូប ដោយគោរព ឯស្រីអារក៏ច្រណែននឹង នាង ។ ថ្ងៃមួយ ស្រីទាំង ២ នោះ កក់សក់ បានឈរសំដិលសក់ ។ កុដុម្ពិកៈ មានសេចក្តីស្នេហាក្នុងនាងតិស្សាដោយអំណាចគុណ មានចិត្ត ត្រេកអរ បាន ឈរចរចាជាមួយនឹងនាងតិស្សានោះយ៉ាងច្រើន នាងមត្តា អត់ធន់ចំពោះហេតុ ការណ៍នោះមិនបាន ត្រូវសេចក្តីបឫស្យាគ្របសង្កត់ទើបយកសំរាមដែលបោស គរទុកក្នុងផ្ទះមកបាចលើក្បាលរបស់នាង តិស្សា ។ សម័យតមក នាងមត្តា ធ្វើកាលកិរិយាហើយ កើតក្នុងកំណើត ប្រេត សោយទុក ៥ ប្រការ ព្រោះ កម្លាំងនៃកម្មរបស់ខ្លួន ។ ទុក្ខនោះ ដឹងបានតាមបាលីនោះឯង ។ ថ្ងៃមួយ ស្រីប្រេតនោះក៏បង្ហាញខ្លួន ដល់នាង តិស្សាដែលកំពុងងូតទឹកខាងក្រោយផ្ទះ ។ នាងតិស្សាឃើញស្រីនោះទើបសាកសួរដោយគាថាថា ម្នាលស្រីស្គម មានឆ្អឹងជំនីររគាម នាងជាស្រីមានកាយអាក្រាត មានរូបអាក្រក់ក្រៃពេក មានខ្លួនស្គាំងស្