រឿងនន្ទាប្រេតទី ៤
( នន្ទសេនជាស្វាមីសួរថា ) នាងជាស្រីមានខ្លួនខ្មៅ មានរូប អាក្រក់គ្រោតគ្រាតមើលគួរខ្លាច មានភ្នែកលឿង មានធ្មេញរង្វើលយើងមិន សំគាល់ថា នាងជាស្រីមនុស្សទេ ។ ( នាងប្រេតតបថា ) ម្នាលនន្ទសេន ខ្ញុំឈ្មោះនន្ទា ជាភរិយារបស់ អ្នកក្នុងកាលមុន បានធ្វើអំពើអាក្រក់ ទើបបានទៅអំពីមនុស្សលោកនេះ កាន់ បេតលោក ។ ចុះអំពើអាក្រក់ដែលនាងបានធ្វើដោយ កាយ វាចា ចិត្តនោះ តើដូចម្តេច ខ្លះ នាងទៅអំពីមនុស្សលោកនេះ កាន់បេតលោកដោយវិបាកនៃកម្មដូចម្តេច ខ្លះ ។ ខ្ញុំជាស្រីកំណាចផង មានវាចាអាក្រក់ផង ឥតមានសេចក្តីគោរពចំពោះ អ្នកផង ខ្ញុំពោលពាក្យអាក្រក់ចំពោះអ្នក ទើបបានទៅអំពីមនុស្សលោកនេះ កាន់បេតលោក ។ បើដូច្នោះ យើងនឹងឲ្យសំពត់បង់កដល់នាង ចូរនាងស្លៀកសំពត់នេះចុះ លុះនាងស្លៀកសំពត់នេះហើយ ចូរចូលមកយើងនឹងនាំនាងទៅផ្ទះ នាងទៅដល់ ផ្ទះហើយ នឹងបានសំពត់ បាយ ទឹក បានឃើញនូវបុត្តទាំងឡាយរបស់ នាងផង បានឃើញកូនប្រសារស្រីរបស់នាងផង ។ វត្ថុដែលអ្នកបានឲ្យផ្ទាល់ដៃដោយដៃ មិនសម្រេចដល់ខ្ញុំទេ អ្នកចូរញ៉ាំង ភិក្ខុទាំងឡាយដែលបរិបូណ៌ដោយសីល ជាអ្នកប្រាសចាករាគៈ ជាពហុស្សូត ឲ្យឆ្អែតស្កប់ស្កល់ដោយបាយនិងទឹក ហើយឧទ្ទិសនូវទក្ខិណាទានដល់ខ្ញុំ ក្នុង វេលានោះ ទើបខ្ញុំនឹងដល់នូវសេចក្តីសុខ សម្រេចនូវសេចក្តីប្រាថ្នាទាំងពួង បាន ។ លំដាប់នោះ នន្ទសេន ឧបាសកនោះ ទទួលថា សាធុ ដូច្នេះហើយ បានចាត់ចែងនូវទានដ៏បរិបូណ៌ គឺបាយ ទឹក បង្អែម សំពត់ សេនាសនៈ ឆត្រ គ្រឿងក្រអូប ផ្កាកម្រង ស្បែកជើងផ្សេងៗ ។ នន្ទសេនឧបាសក ក៏ បានញ៉ាំងភិក្ខុទាំងឡាយដែលបរិបូណ៌ដោយសីល ប្រាសចាករាគៈ ជាពហុស្សូត ឲ្យឆ្អែតស្កប់ស្កល់ដោយបាយនិងទឹក ហើយឧទ្ទិសទក្ខិណាទានដល់ នាងនន