អដ្ឋកថា រឿងនន្ទាប្រេតទី ៤
នន្ទាប្រេត ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធប្រេតឈ្មោះ នន្ទា ទើបត្រាស់គាថានេះ មានពាក្យផ្តើមថា កាឡី ទុព្វណ្ណរូបសិ ដូច្នេះ ជាដើម ។ បានឮថា ក្នុងតំបន់មួយ មិនឆ្ងាយអំពីក្រុងសាវត្ថី មានឧបាសកម្នាក់ ឈ្មោះនន្ទិសេន ជាអ្នកមានសទ្ធា មានការជ្រះថ្លា ។ ឯភរិយារបស់គាត់ ឈ្មោះនន្ទា មិនមានសទ្ធា មិនមានសេចក្តីជ្រះថ្លា ជាបុគ្គលកំណាញ់ កាច ពោលវាចាគ្រោតគ្រាត មិនគោរពកោតក្រែងប្តី ជេរបរិភាសប្តី ដោយវាចាជា ចោរ ។ សម័យតមក នាងនន្ទានោះ ធ្វើកាលកិរិយាហើយ ទៅកើតក្នុង កំណើតប្រេត មិនឆ្ងាយអំពីស្រុកនោះឯង ក៏មកបង្ហាញខ្លួនដល់ប្តី ។ នន្ទិ សេនឧបាសកឃើញស្រីប្រេតនោះ ទើបពោលគាថាថា នាងជាស្រីមានខ្លួនខ្មៅ មានរូបអាក្រក់គ្រោតគ្រាតមើលគួរខ្លាច មានភ្នែកលឿង មានធ្មេញរង្វើល យើងមិនសំគាល់ថា នាង ជាស្រីមនុស្សទេ ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា កាឡី បានដល់ មានសម្បុរខ្មៅ ។ ពិតហើយ ពណ៌សម្បុររបស់ប្រេតនោះ ដូចជាធ្យូងដែលគេដុត ។ បទថា ផរុសា បាន ដល់ មានខ្លួនពុំរាបស្មើ ។ បទថា ភីរុទស្សនា បានដល់ មើលគួរខ្លាច គឺ មានអាការគួរខ្លាច ។ បាលីថា ភារុទស្សនា ដូច្នេះក៏មាន អធិប្បាយថា ឃើញគួរខ្លាចក្រៃពេក គឺមិនគួរមើលព្រោះមានពណ៌សម្បុរគួរខ្ពើមជាដើម ។ បទថា បិង្គលា ប្រែថា មានភ្នែកលឿង ។ បទថា កឡារា ប្រែថា ជា អ្នកចង្កូមដូចជ្រូក ។ បទថា ន តំ មញ្ញាមិ មានុសឹ សេចក្តីថា ខ្ញុំមិន សម្គាល់នាងជាស្រីមនុស្ស អធិប្បាយថា តែខ្ញុំសម្គាល់នាងថាជាស្រីប្រេត ។ ស្រីប្រេតបានស្តាប់ដូច្នោះ កាលនឹងប្រកាសខ្លួន ទើបពោលគាថាថា ម្នាលនន្ទសេន ខ្ញុំឈ្មោះនន្ទា ជាភរិយារបស់អ្នកក្នុងកាលមុន បានធ្វើអំពើអាក្រក់ ទើបបានទ