រឿងមដ្ឋកុណ្ឌលីប្រេតទី ៥
អ្នកមានគ្រឿងប្រដាប់ហើយ មានកុណ្ឌលដ៏រលីង ។ បេ ។ ( ត្រូវមើលក្នុងរឿងទី ៩ នៃសុនិក្ខិត្តវគ្គទី ៧ ក្នុងវិមានវត្ថុចុះ ) ចប់ រឿងមដ្ឋកុណ្ឌលិប្រេតទី ៥ ។ អដ្ឋកថា មដ្ឋកុណ្ឌលិប្រេត ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធមដ្ឋកុណ្ឌល ីទេវបុត្ត ទើបត្រាស់ពាក្យជាដើមថា អលង្កតោ មដ្ឋកុណ្ឌលី ដូច្នេះ ជាដើម ។ ពាក្យដែលគប្បីពោលក្នុងរឿងមដ្ឋកុណ្ឌលីនោះ លោកបានពោល ទុកហើយ ក្នុងអដ្ឋកថាមដ្ឋកុណ្ឌលីវិមានវត្ថុ ក្នុងអដ្ឋកថាវិមានវត្ថុ ឈ្មោះ បរមត្ថទីបនី ព្រោះដូច្នោះ គប្បីជ្រាបដោយន័យដូចពោលក្នុងអដ្ឋកថាវិមាន វត្ថុនោះឯង ។ ក្នុងទីនេះ រឿងរបស់មដ្ឋកុណ្ឌលីនោះ លោកលើកឡើងទុកក្នុងបាលីវិមានវត្ថុ ព្រោះមដ្ឋកុណ្ឌលីទេវបុត្តជាទេវតាក្នុងវិមានក៏ពិតតែព្រោះ ទេវបុត្រ នោះ ដើម្បីកម្ចាត់សេចក្តីសោករបស់អទិន្នបុព្វកព្រាហ្មណ៍ដែលទៅកាន់ឈាបនដ្ឋាន ដើរឆ្វែលជុំវិញឈាបនដ្ឋាន ទ្រហោយំ ព្រោះសេចក្តីសោកដល់ បុត្ត ទើបកាឡាខ្លួនជាមនុស្ស មានរាងកាយប្រោះព្រំដោយចន្ទន៍លឿង ផ្គង ដើមដៃទាំង ២ កន្ទក់កន្ទេញ បង្ហាញខ្លួនដោយអាការដែលត្រូវសេចក្តីទុក្ខ គ្របសង្កត់ដូចប្រេត ។ ទោះហៅថាប្រេតដោយអមក៏ហៅបាន ព្រោះប្រាស ចាកអត្តភាពមនុស្ស ដូច្នោះ គប្បីឃើញថា រឿងរបស់មដ្ឋកុណ្ឌលីនោះលោក លើកឡើងទុកក្នុងបាលីបេតវត្ថុ ។ អដ្ឋកថា មដ្ឋកុណ្ឌលីប្រេតចប់