អដ្ឋកថា រឿងមដ្ឋកុណ្ឌលីប្រេតទី ៥
ក្បាលទី 40 · ទំព័រ 196
ក្នុងទីនេះ រឿងរបស់មដ្ឋកុណ្ឌលីនោះ លោកលើកឡើងទុកក្នុងបាលីវិមានវត្ថុ ព្រោះមដ្ឋកុណ្ឌលីទេវបុត្តជាទេវតាក្នុងវិមានក៏ពិតតែព្រោះ ទេវបុត្រ នោះ ដើម្បីកម្ចាត់សេចក្តីសោករបស់អទិន្នបុព្វកព្រាហ្មណ៍ដែលទៅកាន់ឈាបនដ្ឋាន ដើរឆ្វែលជុំវិញឈាបនដ្ឋាន ទ្រហោយំ ព្រោះសេចក្តីសោកដល់ បុត្ត ទើបកាឡាខ្លួនជាមនុស្ស មានរាងកាយប្រោះព្រំដោយចន្ទន៍លឿង ផ្គង ដើមដៃទាំង ២ កន្ទក់កន្ទេញ បង្ហាញខ្លួនដោយអាការដែលត្រូវសេចក្តីទុក្ខ គ្របសង្កត់ដូចប្រេត ។ ទោះហៅថាប្រេតដោយអមក៏ហៅបាន ព្រោះប្រាស ចាកអត្តភាពមនុស្ស ដូច្នោះ គប្បីឃើញថា រឿងរបស់មដ្ឋកុណ្ឌលីនោះលោក លើកឡើងទុកក្នុងបាលីបេតវត្ថុ ។ អដ្ឋកថា មដ្ឋកុណ្ឌលីប្រេតចប់