រឿងធនបាលប្រេតទី ៧
( ពួកពាណិជ្ជសួរថា ) អ្នកជាបុគ្គលអាក្រាត មានរូបមានសម្បុរ អាក្រក់ ស្គាំងស្គម រវាមដោយសរសៃ មានឆ្អឹងជំនីររគាម ស្គម ម្នាល អ្នកនិរទុក្ខ ចុះអ្នកជាអ្វី ។ ( ប្រេតតបថា ) បពិត្រអ្នកទាំងឡាយដ៏ចម្រើនខ្ញុំជាប្រេតដល់នូវសេចក្តី ទុក្ខ ជាយមលោកសត្វ ព្រោះធ្វើអំពើអាក្រក់ ទើបទៅអំពីមនុស្សលោកនេះ កាន់បេតលោក ។ ចុះអំពើអាក្រក់ដែលអ្នកបានធ្វើដោយកាយ វាចា ចិត្ត ដូចម្តេច អ្នក ទៅអំពីមនុស្សលោកនេះ កាន់បេតលោក ព្រោះវិបាកនៃកម្មដូចម្តេច ។ មាននគរមួយ ឈ្មោះឯរកច្ឆៈ ក្នុងដែនទសន្នៈ ក្នុងជាតិមុនខ្ញុំកើតជា សេដ្ឋីក្នុងនគរនោះ គេស្គាល់ខ្ញុំថាធនបាល ។ ខ្ញុំមានទ្រព្យ ៨០ រទេះ មាន មាសច្រើន មានកែវមុក្តានិងកែវពិទូរ្យច្រើន ។ ការឲ្យនូវទានមិនជាទីពេញចិត្ត របស់ខ្ញុំអ្នកមានទ្រព្យច្រើនដល់ម្លោះ ខ្ញុំក៏បិទទ្វារផ្ទះបរិភោគ មិនឲ្យពួកយាចក ឃើញខ្ញុំឡើយ ។ ខ្ញុំជាអ្នកមិនមានសទ្ធា កំណាញ់ស្វិតស្វាញ ជេរប្រទេច ពួកជនអ្នកឲ្យ អ្នកធ្វើ បានហាមឃាត់នូវជនដ៏ច្រើន ។ ផលនៃទានមិនមាន ផលនៃការសង្រួមនឹងមានមកអំពីណា ខ្ញុំបានទម្លាយស្រះបោក្ខរណីនិងអណ្តូង ទឹកផង របស់ដែលគេដាំក្នុងអារាមផង រោងទឹកផង នូវស្ពានក្នុងទីទៅបាន ដោយលំបាកផង ។ ខ្ញុំនោះមិនបានធ្វើល្អ ធ្វើតែអាក្រក់ ច្យុតអំពីមនុស្សលោក នោះ ទៅកើតក្នុងកំណើតប្រេត ពេញប្រៀបដោយសេចក្តីស្រេកឃ្លាន អស់ ៥៥ ឆ្នាំ តាំងអំពីខ្ញុំធ្វើមរណកាលអំពីអត្តភាពនោះ ។ ខ្ញុំមិនបាន