អដ្ឋកថា រឿងធនបាលប្រេតទី ៧
ទៅក្នុងអាកាសក៏មិនរួច ( អំពីបាបកម្ម ) ចូលទៅក្នុងកណ្តាលសមុទ្ទក៏មិន រួច ចូលទៅក្នុងចន្លោះភ្នំក៏មិនរួច បុគ្គលឋិតនៅក្នុងប្រទេសនៃផែនដីណាហើយ រួចចាកបាបកម្មបាន ប្រទេសនៃផែនដីនោះមិនមានឡើយ ។ ចប់ រឿង ធនបាលប្រេតទី ៧ ។ អដ្ឋកថា ធនបលសេដ្ឋិប្រេត ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធធនបាល ប្រេត ទើបត្រាស់ពាក្យជាដើមថា នគ្គោ ទុព្វណ្ណរូបេសិ ដូច្នេះជាដើម ។ បានឮថា កាលព្រះពុទ្ធមិនទាន់កើតឡើងក្នុងលោក ក្នុងនគរឯរកច្ឆបណ្ណរដ្ឋ មានសេដ្ឋីម្នាក់ឈ្មោះធនបាលកៈ ជាអ្នកមិនមានសទ្ធា មិនមានការ ជ្រះថ្លា ជាមនុស្សកំណាញ់ ជានត្ថិកទិដ្ឋិបុគ្គល កិរិយារបស់សេដ្ឋីនោះប្រាកដ តាមព្រះបាលីនោះឯង ។ គាត់ធ្វើកាលកិរិយាហើយ កើតជាប្រេតក្នុងកន្តារ គឺត្រង់វាលខ្សាច់ គាត់មានរាងកាយបុនដើមត្នោត មានស្បែកគគ្រាត មាន សក់វែងចាក់ស្រែះ គួរខ្លាច មានពណ៌សម្បុរគួរខ្ពើម មានរូបអាក្រក់ក្រៃលែង ឃើញគួរស្បើម ប្រេតនោះមិនបានបាយសូម្បីតែមួយគ្រាប់ ឬទឹកសូម្បីមួយ តំណក់ អស់កាល ៥៥ ឆ្នាំ មានបំពង់ក បបូរមាត់ និងអណ្តាតក្រៀមស្លួតត្រ ូវសេចក្តីស្រេកឃ្លានគ្របសង្កត់ ស្ទុះស្ទាទៅកាន់ទិសផ្សេងៗ ។ កាលព្រះមានព្រះភាគនៃយើងកើតឡើងក្នុងលោក ទ្រង់ប្រកាសព្រះធម្មចក្រ ដ៏បវរ គង់នៅក្នុងក្រុងសាវត្ថីដោយលំដាប់ ។ ឈ្មួញអ្នកក្រុងសាវត្ថី ដាក់ទំនិញពេញរទេះ ៥០០ ទៅកាន់ឧត្តរាបថជនបទ លក់ដូរទំនិញហើយ យករទេះដាក់ទំនិញដែលបាន ត្រឡប់មកក្នុងវេលាល្ងាចដល់ស្ទឹងមួយ ទើប ដាក់រទេះក្នុងទីនោះ សម្រាកមួយរាត្រី ។ សម័យនោះ ប្រេតនោះត្រូវសេចក្តី ស្រេកឃ្លានគ្របសង្កត់ មកដើម្បីទឹក មិនបានទឹកសូម្បីមួយតំណក់ក្នុងទីនោះ ក៏អស់សង្ឃឹម ទន់ក្បាលជង