រឿងចូឡសេដ្ឋីប្រេតទី ៨
( ព្រះបាទអជាតសត្រូវទ្រង់សួរថា ) បពិត្រលោកដ៏ចម្រើន លោកជាបព្វជិត មានកាយអាក្រាត ស្គាំងស្គម ហេតុអ្វីបានជាលោកទៅកាន់ ទីណាតែក្នុងវេលារាត្រី សូមលោកប្រាប់ហេតុនោះដល់ខ្ញុំ ខ្ញុំនឹងអាចចាត់ចែង ទ្រព្យទាំងពួង តាមអធ្យាស្រ័យនៃលោក ។ ( ប្រេតតបថា ) ក្រុងពារាណសី មានកិត្តិសព្ទល្បីទៅក្នុងទីឆ្ងាយ ខ្ញុំ ជាគហបតី មានទ្រព្យច្រើនក្នុងក្រុងពារាណសីនោះ ជាអ្នកកំណាញ់មិនឲ្យទាន មានចិត្តជាប់នូវក្នុងអាមិសៈ ដល់នូវយមវិស័យ ( បេតលោក ) ដោយ ភាវៈទ្រុស្តសីល ។ ខ្ញុំជាបុគ្គលលំបាកដោយសេចក្តីស្រេកឃ្លាន ប្រាកដដូចជា ម្ជុលចាក់នៅជានិច្ច ព្រោះអំពើអាក្រក់នោះទើបទៅរកញាតិ ជាហេតុនឹង បានអាមិសៈតិចតួច ( ពួកមនុស្សណា ) មិនឲ្យទាន មិនជឿថា ផលទាន មានក្នុងបរលោក ( មនុស្សទាំងនោះតែងទៅកើតជាប្រេតរងទុក្ខធ្ងន់ដូចជាខ្លួនខ្ញុំ ) ។ ចំណែកធីតារបស់ខ្ញុំ ពោលរឿយៗថា អាត្មាអញនឹងឲ្យទានដល់បិតា ដល់ជីតា ក៏បានឲ្យព្រាហ្មណ៍ទាំងឡាយបរិភោគភោជនដែលខ្លួនតាក់តែង ខ្ញុំ ទៅកាន់អន្ធកវិន្ទនគរដើម្បីបរិភោគនូវផលទាននោះ ។ ព្រះបាទអជាតសត្រូវបាន ត្រាស់សួរទៅប្រេតនោះថា អ្នកបានទទួល ផលទាន ( ដែលធីតារបស់អ្នកបានតាក់តែងឲ្យហើយ ) នោះ គប្បីត្រឡប់ វិលវិញឆាប់ យើងនឹងធ្វើការបូជា ( ដល់អ្នក ) បើមានហេតុ អ្នកចូរប្រាប់ ហេតុនោះដល់យើង យើងនឹងស្តាប់ពាក្យប្រកបដោយហេតុដែលគួរជឿ ។ ប្រេតនោះ ពោលដូច្នោះហើយ បានទៅកាន់ អន្ធកវិន្ទនគរនោះ ពួក