អដ្ឋកថា រឿងចូឡសេដ្ឋីប្រេតទី ៨
ឥឡូវសូមលាទៅ ។ ចប់ រឿងចូឡសេដ្ឋិប្រេតទី ៨ ។ អដ្ឋកថា ចូឡសេដ្ឋិប្រេត ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវន ទ្រង់ប្រារព្ធ ចូឡសេដ្ឋី ប្រេត ត្រាស់គាថានេះ មានពាក្យផ្តើមថា នគ្គោ កិសោ បព្វជិតោសិ ភន្តេ ដូច្នេះ ជាដើម ។ បានឮថា ក្នុងក្រុងពារាណសី មានគហបតីម្នាក់ជាបុគ្គលមិនមានសទ្ធា មិនមានសេចក្តីជ្រះថ្លា ជាបុគ្គលកំណាញ់ស្វិតស្វាញ មិនអើពើចំពោះការបំពេញ បុណ្យ គាត់មានឈ្មោះថា ចូឡសេដ្ឋី ។ គាត់ធ្វើកាលកិរិយាហើយ កើតក្នុងពួកប្រេត ។ រាងកាយរបស់ប្រេតនោះ ប្រាសចាកសាច់និងឈាម មានត្រឹមតែរាងឆ្អឹង សរសៃនិងស្បែក មានក្បាលត្រងោល ប្រាសចាកសំពត់ តែធីតារបស់សេដ្ឋីនោះ ឈ្មោះអនុលា នៅក្នុងផ្ទះរបស់ស្វាមីក្នុងអន្ធកវិន្ទ នគរ មានបំណងនឹងឲ្យព្រាហ្មណ៍បរិភោគអាហារឧទ្ទិសដល់ពុក ទើបរៀបចំ គ្រឿងឧបភោគបរិភោគនៃទានមានអង្ករជាដើម ។ ប្រេតដឹងដូច្នោះ ទៅក្នុង ទីនោះតាមអាកាសដោយសេចក្តីសង្ឃឹមដល់ក្រុងរាជគ្រឹះ ។ សម័យនោះព្រះបាទ អជាតសត្តុត្រូវទេវទត្តបញ្ជូនទៅឲ្យផ្តាច់ព្រះជន្មព្រះបិតា មិនចូលដល់ការ និទ្រា ព្រោះការក្តៅក្រហាយ និងព្រោះយល់សប្តិអាក្រក់នោះ ទើបឡើងទៅ លើប្រាសាទ ចង្រ្កម ឃើញប្រេតនោះហោះទៅ ទើបសួរដោយគាថានេះថា បពិត្រលោកដ៏ចម្រើន លោកជាបព្វជិត មានកាយអាក្រាត ស្គាំងស្គម ហេតុអ្វីបានជាលោកទៅកាន់ទីណាតែក្នុងវេលារាត្រី សូមលោកប្រាប់ហេតុនោះដល់ខ្ញុំ ខ្ញុំនឹងអាចចាត់ចែងទ្រព្យទាំងពួង តាមអធ្យាស្រ័យនៃលោក ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា បព្វជិតោ បានដល់ សមណៈ ។ បានឮថា ព្រះរាជាពោលនឹងប្រេតថា លោកជាបព្វជិត មានកាយអាក្រាត ស្គាំងស្គម ជាដើម ដោយសម្គាល់ថា ប្រេតនេះជាសមណៈអាក្រាត ព្រោះប្រេតជាអ្នក អាក្រ