រឿងអង្កុរប្រេតទី ៩

ក្បាលទី 40 · ទំព័រ 236

( ព្រាហ្មណ៍និយាយថា ) យើងទាំងឡាយ ជាអ្នកស្វែងរក ទ្រព្យ ទៅកាន់ដែនកម្ពុជៈ ព្រោះហេតុនៃទ្រព្យណា យក្សនេះ ជាអ្នកឲ្យទ្រព្យ នោះតាមប្រាថ្នា យើងនឹងនាំយកយក្សនេះទៅ ឬថា យើងចាប់យកយក្សនេះ ទាំងអំណាចឲ្យបានដោយងាយ លើកឡើងកាន់យាន ហើយទៅកាន់ទ្វារក នគរ ដោយឆាប់រហ័ស ។ ( អង្កុរៈតបថា ) បុគ្គលគប្បីអង្គុយ ឬដេកនៅក្រោមម្លប់ឈើណា មិន គួរកាច់មែកឈើនោះឡើយ ព្រោះអ្នកប្រទូស្តមិត្ត ជាបុគ្គលលាមក ។ បុគ្គលគប្បីអង្គុយ ឬដេកនៅក្រោមម្លប់ឈើណា គប្បីកាត់ឈើនោះបាន ខ្លះ បើមានប្រយោជន៍ប្រាកដដោយការកាត់នោះ ។ បុគ្គលគប្បីអង្គុយ ឬដេកនៅក្រោមម្លប់ឈើណា មិនគប្បីក្តិចស្លឹកឈើ នោះឡើយ ព្រោះអ្នកប្រទូស្តមិត្ត ជាបុគ្គលលាមក ។ បុគ្គលគប្បីអង្គុយ ឬដេកនៅក្រោមម្លប់ឈើណា គប្បីដកឈើនោះព្រមទាំង ឫសបានខ្លះ បើមានប្រយោជន៍ប្រាកដ ដោយការដកនោះ ។ បុរសគប្បីនៅក្នុងផ្ទះនៃបុគ្គលណា សូម្បីអស់មួយរាត្រី បុរសគប្បីបាន បាយទឹកក្នុងសំណាក់នៃបុគ្គលណា មិនគប្បីគិតនូវអំពើអាក្រក់ ដល់បុគ្គល នោះសូម្បីដោយចិត្តឡើយ ពួកសប្បុរស តែងសរសើរនូវភាព នៃបុគ្គល កតញ្ញូ ។ បុរសគប្បីនៅក្នុងផ្ទះនៃបុគ្គលណា សូម្បីអស់មួយរាត្រី ដែលគេ ទំនុកបំរុងដោយបាយនិងទឹក មិនគប្បីគិតអំពើអាក្រក់ដល់បុគ្គលនោះ សូម្បី ដោយចិត្តឡើយ បុគ្គលមានដៃមិនប្រទូស្ត តែងដុតកម្តៅនូវបុគ្គលដែលប្រ- ទូស្តមិត្ត ។ សត្វណាបៀតបៀននូវបុគ្គល ដែលធ្វើឧបការៈមុន ដោយអំពើអាក្រក់ ក្នុងកាលជាខាងក្រោយ សត្វនោះជាអ្នកបៀតបៀននូវបុគ្គលជាអ្នកមានបាត ដៃទទឹក រមែងមិនឃើញនូវសេចក្តីចម្រើនទេ ។ បុគ្គលណា ប្រទូស្តដល់នរជនដែលមិនបានប្រទូស្ត ជាបុគ្គលស្អាត មិន មានទីទួលគឺកិលេស បាបរមែងត្រឡប់ទៅរកបុគ