អដ្ឋកថា រឿងអង្កុរប្រេតទី ៩

ក្បាលទី 40 · ទំព័រ 245

ឲ្យនូវទាន តែងទៅកាន់ឋានសួគ៌ ទានដែលបុគ្គលពិចារណាហើយទើបឲ្យ ព្រះសុគតទ្រង់សរសើរហើយ ទក្ខិណេយ្យបុគ្គលណាដែលមាននៅក្នុងជីវលោក នេះ ទានដែលបុគ្គលឲ្យហើយដល់ទក្ខិណេយ្យបុគ្គលទាំងនោះ រមែងមានផលច្រើន ដូចពូជដែលបុគ្គលព្រោះហើយក្នុងស្រែ ល្អ ។ ចប់ រឿង អង្កុរប្រេតទី ៩ ។ អដ្ឋកថា អង្កុរប្រេត ព្រះសាស្តា កាលគង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធអង្កុរប្រេត ទើបត្រាស់គាថានេះ មានពាក្យជាដើមថា យស្ស អត្ថាយ គច្ឆាម ។ ក្នុង ទីនេះមិនមានអង្កុរប្រេតក៏ពិត តែព្រោះការប្រព្រឹត្តរបស់អង្កុរនោះ ទាក់ទង ដោយប្រេត ដូច្នោះ ការប្រព្រឹត្តរបស់អង្កុរដែលទាក់ទងដោយប្រេតនោះទើប លោកពោលថា អង្កុរបេតវត្ថុ ។ ក្នុងសេចក្តីនោះ មានសង្ខេបកថា ដូចតទៅនេះថា មានក្សត្រ ១១ អង្គ គឺព្រះនាមអញ្ជនទេវីនិងប្អូនប្រុស ១០ អង្គគឺ វាសុទេព ១ ពលទេព ១ ចន្ទទេព ១ សុរិយទេព ១ អគ្គិទេព ១ វរុណទេព ១ អជ្ជុន ១ បជ្ជុន ១ ឃតបណ្ឌិត ១ អង្កុរ ១ ។ អាស្រ័យគភ៌របស់ព្រះនាងទេវគព្ភាដែលជា ធីតារបស់ព្រះបាទមហាកំសៈក្នុងអសិតញ្ជននគរ ដែលព្រះបាទកំសៈ គ្រប់ គ្រងក្នុងឧត្តរាបថជនបទ ព្រោះអាស្រ័យឧបសាគរ ដែលជាឱរសរបស់ព្រះបាទ មហាសាគរ ជាធំក្នុងឧត្តរមធុរជនបទ ។ បណ្តាក្សត្រទាំងនោះ ក្សត្រ បងប្អូន មានវាសុទេពជាដើម ប្រើកងចក្កផ្តាច់ព្រះជន្មរបស់ព្រះរាជាទាំងអស់ ៦៣០០០ នគរ ពេញជម្ពូទ្វីប តាំងពីអសិតញ្ជននគរ រហូតដល់ ទ្វារវតីនគរ ជាទីបំផុត ហើយប្រថាប់នៅក្នុងទ្វារវតីនគរ ចែករដ្ឋជា ១០ ចំណែក តែ មិនបានគិតដល់ព្រះនាងអញ្ជនទេវី ដែលជាព្រះជេដ្ឋភគិនី តែកាលរពឫកបាន ទើបពោលថា យើងចែកជា ១១ ចំណែក ។