អដ្ឋកថា រឿងសុត្តប្រេតទី ១១

ក្បាលទី 40 · ទំព័រ 303

ត្រូវប្រាប់ដល់ជនដទៃទៀត ដែលមកក្នុងទីនេះថា អ្នកទាំងឡាយចូរធ្វើបុណ្យ ទាំងឡាយ អ្នកទាំងឡាយ នឹងបានសេចក្តីសុខ ។ ស្រីនោះ ឲ្យឱវាទដល់ពួកជនដែលមកកាន់សំណាក់ខ្លួនថា ពួកប្រេត ដែលខ្ញុំបានឃើញហើយ ជាអ្នកមានអំពើល្អមិនបានធ្វើ តែងលំបាក យ៉ាងណាមិញ ពួកមនុស្ស ក៏យ៉ាងនោះដែរ ពួកសត្វគឺទេវតានិងមនុស្សដែល បានធ្វើកម្ម មានសេចក្តីសុខជាកម្រៃហើយ តែងតាំងនៅក្នុងសេចក្តីសុខ ។ ចប់ រឿងសុត្តប្រេតទី ១១ ។ អដ្ឋកថា សុត្តប្រេត រឿងសុត្តប្រេតនេះ មានពាក្យផ្តើមថា អហំ បុរេ បព្វជិតស្សភិក្ខុ នោ ដូច្នេះជាដើម ។ រឿងនេះមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងស្រុកមួយ មិនឆ្ងាយអំពីក្រុងសាវត្ថី មុនពេលព្រះសាស្តាកើតឡើង ៧០០ ឆ្នាំ មានទារកម្នាក់ ឧបដ្ឋាកព្រះបច្ចេកពុទ្ធមួយអង្គ កាលចម្រើនវ័យហើយ មាតារបស់ទារកនោះ ក៏ទៅសូមកុលធីតាម្នាក់ មកអំពីត្រកូលដែលស្មើគ្នា ដើម្បីជាប្រយោជន៍ដល់បុត្តនោះ ។ ក្នុងថ្ងៃរេបោការនោះឯង កុមារនោះទៅ ងូតទឹកជាមួយសម្លាញ់ ត្រូវពស់ចឹកស្លាប់ទៅ ។ អាចារ្យពួកខ្លះពោលថា ត្រូវ យក្ខចាប់ក៏មាន ។ កុមារនោះធ្វើកុសលកម្មទុកជាច្រើន ដោយការឧបដ្ឋាក ព្រះបច្ចេកពុទ្ធ ទើបកើតជាវេមានិកប្រេត ដោយអំណាចខ្លួនមានចិត្តប្រតិព័ទ្ធ ក្នុងទារិកានោះ តែជាអ្នកមានឫទ្ធិច្រើន មានអានុភាពច្រើន ។ លំដាប់នោះ វេមានិកប្រេតនោះ ប្រាថ្នានឹងនាំទារិកានោះមកកាន់វិមាន របស់ខ្លួនគិតថា ដោយឧបាយដូចម្តេចហ្ន៎ ទើបនាងអភិរម្យក្នុងទីនេះជាមួយ អញ ឲ្យជាកម្មដែលត្រូវឲ្យផលក្នុងបច្ចុប្បន្ន ទើបពិចារណាដល់ហេតុដែល ឲ្យបានសោយភោគសម្បត្តិ ដែលជាទិព្វនោះ ឃើញព្រះបច្ចេកពុទ្ធកំពុងធ្វើ ចីវរកម្ម ទើបកាឡាខ្លួនជាមនុស្ស ទៅថ្វាយបង្គ