អដ្ឋកថា រឿងកណ្ណមុណ្ឌប្រេតទី ១២
កណ្ណមុណ្ឌប្រេត ព្រះសាស្តា កាលគង់នៅក្នុងនគរសាវត្ថី ទ្រង់ប្រារព្ធកណ្ណ មុណ្ឌប្រេត ត្រាស់គាថានេះ មានពាក្យផ្តើមថា សោណសោបនផលកា ដូច្នេះជាដើម ។ បានឮថា ក្នុងអតីតកាល ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធព្រះនាមកស្សបៈ ក្នុងកិមិលនគរ មានឧបាសកម្នាក់ ជាព្រះសោតាបន្ន មានឆន្ទៈរួមជាមួយ ឧបាសក ៥ រយ ជាអ្នកខ្វល់ខ្វាយក្នុងបុញ្ញកម្ម មានការដាំឈើផ្កា ធ្វើស្ពាន ធ្វើទីចង្រ្កម ជាដើម សាងវិហារថ្វាយសង្ឃ ទៅកាន់វិហារតាមកាល មួយ អន្លើដោយឧបាសកទាំងនោះ ។ ចំណែកភរិយារបស់ឧបាសកទាំងនោះ ជា ឧបាសិកា ព្រមព្រៀងគ្នានឹងគ្នាកាន់ផ្កានិងគ្រឿងក្រអូប ជាដើម ទៅកាន់ វិហារតាមកាល ទៅសម្រាកក្នុងសាលាដែលជាទីត្រេកអរជាដើម ក្នុងរវាង ផ្លូវ ។ ថ្ងៃមួយ អ្នកលេង ២-៣ នាក់ អង្គុយប្រជុំគ្នាត្រង់សាលាមួយកន្លែង កាលឧបាសិកាទាំងនោះ នាំគ្នាទៅសម្រាកក្នុងទីនោះ ឃើញរូបសម្បត្តិរបស់ ឧបាសិកាទាំងនោះ មានចិត្តប្រតិព័ទ្ធ ដឹងថា ឧបាសិកាទាំងនោះ ដល់ព្រម ដោយសីល អាចារនិងគុណ ទើបសន្ទនាគ្នាថា អ្នកណាអាចទម្លាយសីល របស់ឧបាសិកាម្នាក់ក្នុងឧបាសិកាទាំងនោះបាន ។ ក្នុងអ្នកលេងទាំងនោះ អ្នកលេង ម្នាក់ពោលថា ខ្ញុំអាច ។ អ្នកលេងទាំងនោះ បានធ្វើឧបទ្រពថា ពួកយើង នឹងធ្វើកម្មអាក្រក់ ដោយតម្លៃមួយពាន់ ហើយពោលបន្តថា បើឯងធ្វើ បាន យើងនឹងឲ្យទ្រព្យ ១០០០ កហាបណៈ បើធ្វើមិនបាន គប្បីឲ្យទ្រព្យ ដល់យើង ។ បុរសនោះព្យាយាមដោយឧបាយជាច្រើន កាលឧបាសិកាទាំងនោះ មកកាន់សភា ទើបដេញពិណខ្សែ ៧ មានសំឡេងពីរោះក្រៃលែង ច្រៀង ចម្រៀងប្រកបដោយកាមគុណ មានសំឡេងពីរោះនោះឯង ឲ្យស្រីម្នាក់ក្នុង ឧបាសិកាទាំងនោះដល់នូវសីលវិបត្តិដោយសំឡេងច្រៀង ធ្វើនូវការប្រព្រឹត្តក ន្លង ឲ្យ