រឿងឧព្វរីប្រេតទី ១៣

ក្បាលទី 40 · ទំព័រ 331

( ព្រះសង្គីតិកត្ថេរទាំងឡាយពោលថា ) ស្តេចរបស់ពួកជនអ្នក នៅក្នុងដែនបញ្ចាល ទ្រង់ព្រះនាមព្រហ្មទត្ត ព្រះអង្គប្រសើរក្នុងរាជសម្បត្តិ លុះដល់ថ្ងៃ និងយប់កន្លងទៅ ស្តេចក៏ទ្រង់សោយទិវង្គត ។ អគ្គមហេសី របស់ស្តេចនោះ ឈ្មោះនាងឧព្វរី បានទៅកាន់ទីស្មសាន ហើយទ្រង់ព្រះកន្សែង កាលមិនឃើញស្តេចព្រហ្មទត្តក ៏ទ្រង់ព្រះកន្សែងថា ឱព្រះបាទ ព្រហ្មទត្ត ។ ឥសីជាអ្នកប្រាជបរិបូណ៌ដោយចរណៈ បានមកក្នុងទីដែលនាង ឧព្វរីឈរនោះ ឥសីនោះបានសួរពួកជនដែលមកជួបជុំក្នុងទីនោះថា ចុះទីស្មសាននេះ ដែលផ្សាយទៅដោយក្លិនក្រអូបផ្សេងៗ តើរបស់នរណា ស្រីនេះ ជាភរិយារបស់នរណា កំពុងកន្ទក់កន្ទេញរកប្តី ដែលទៅឆ្ងាយអំពីមនុស្សលោក នេះ កាលមិនឃើញព្រះបាទព្រហ្មទត្ត ក៏កន្ទក់កន្ទេញថា ឱព្រះបាទ ព្រហ្មទត្ត ។ ពួកជនដែលមកជួបជុំគ្នាក្នុងទីនោះ ក៏បានឆ្លើយថា បពិត្រមហាឥសីដ៏ ចម្រើន ( ទីស្មសាននេះ ) របស់ព្រះបាទព្រហ្មទត្ត បពិត្រមហាឥសីអ្នកនិរទុក្ខ ( ស្រីនេះជាភរិយា ) របស់ព្រះបាទព្រហ្មទត្ត ទីស្មសាននេះរបស់ ព្រះបាទ ព្រហ្មទត្តនោះ ដែលផ្សាយទៅដោយក្លិនក្រអូបផ្សេងៗ ស្រីនេះជាភរិយា របស់ព្រះបាទព្រហ្មទត្តនោះ កន្ទក់កន្ទេញរកប្តីដែលទៅឆ្ងាយអំពីមនុស្សលោក នេះហើយ កាលមិនឃើញព្រះបាទព្រហ្មទត្ត ក៏កន្ទក់កន្ទេញថា ឱព្រះបាទ ព្រហ្មទត្ត ។ ( តាបសសួរនាងឧព្វរីថា ) ស្តេចទាំងឡាយ ៨៦…០០០ ព្រះអង្គ សុទ្ធ តែឈ្មោះព្រះបាទព្រហ្មទត្ត ត្រូវគេដុតក្នុងទីស្មសាននេះដែរ បណ្តាស្តេចព្រហ្មទត្ត ទាំងនោះ តើនាងសោកស្តាយរកស្តេចព្រហ្មទត្តអង្គណា ។ ( នាងឧព្វរីឆ្លើយថា ) បពិត្រលោកដ៏ចម្រើន ស្តេចអង្គណារបស់ពួក ជនអ្នកនៅក្នុងដែនបញ្ចាល ជារាជបុត្តនៃព្រះបាទចូឡនី ព្រ