អដ្ឋកថា រឿងឧព្វរីប្រេតទី ១៣

ក្បាលទី 40 · ទំព័រ 335

ឧព្វរីប្រេត រឿងនាងឧព្វរីប្រេតនេះ មានពាក្យផ្តើមថា អហុ រាជា ព្រហ្មទត្តោ ដូច្នេះជាដើម ។ ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធឧបាសិកា ម្នាក់ បានឮមកថា ក្នុងក្រុងសាវត្ថី មានស្វាមីរបស់ឧបាសិកាម្នាក់ស្លាប់ទៅ ។ ឧបាសិកានោះ ក៏ក្តៅព្រោះសេចក្តីទុក្ខក្នុងការព្រាត់ប្រាសចាកប្តី សោយសោក ដើរយំទៅកាន់ព្រៃខ្មោច ។ ព្រះមានព្រះភាគ ទ្រង់ឃើញឧបនិស្ស័យសម្បត្តិ នៃសោតាបត្តិផល ទ្រង់មានព្រះទ័យត្រូវករុណាដាស់តឿន យាងទៅកាន់ផ្ទះ របស់នាង គង់លើអាសនៈដែលគេក្រាលហើយ ។ ឧបាសិកា ចូលគាល់ ព្រះសាស្តា ថ្វាយបង្គំហើយ អង្គុយក្នុងទីសមគួរនាចំណែកម្ខាង ។ លំដាប់ នោះ ព្រះសាស្តាត្រាស់នឹងនាងថា ឧបាសិកា នាងសោយសោកឬ កាលនាង ទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំម្ចាស់សោយសោក ព្រោះព្រាត់ប្រាសចាក ប្តីជាទីស្រឡាញ់ ។ ព្រះសាស្តាបំណងឲ្យនាងប្រាសចាកសេចក្តីសោក ក្នុងអតីតកាល ក្នុងកបិលនគរ ដែនបញ្ចាល មានព្រះរាជាមួយអង្គ ព្រះនាមចូឡនីព្រហ្មទត្ត ទ្រង់លះនូវអគតិ ត្រេកអរក្នុងការធ្វើប្រយោជន៍ដល់ មហាជនក្នុងដែនរបស់ព្រះអង្គ ទ្រង់មិនឲ្យរាជធម៌ ១០ វិនាសឡើយ ហើយ គ្រងរាជសម្បត្តិ ។ សម័យមួយ ទ្រង់មានបំណងនឹងស្តាប់ថា ក្នុងដែនរបស់ ព្រះអង្គមានមនុស្សនិយាយអ្វីខ្លះ ទើបក្លែងខ្លួនជាជាងតម្បាញ ទ្រង់ត្រាច់ទៅ មិនមានសម្លាញ់ ចេញអំពីព្រះនគរ ត្រាច់ទៅអំពីស្រុកដល់ស្រុក អំពីជន បទដល់ជនបទ ទ្រង់ឃើញដែនទួទៅ មិនមានចម្រូងចម្រាស មិនមានការ បៀតបៀន ពួកមនុស្សដេកមិនចាំបាច់បិទទ្វារ ទ្រង់កើតសោមនស្ស ទើប យាងត្រឡប់មកកាន់ព្រះនគរ យាងចូលទៅកាន់ផ្ទះ របស់ស្រីមេម៉ាយក្រីក្រ ម្នាក់ក្នុងភូមិ ១ នាងឃើញព្រះរាជា សួរថា អ