រឿងអភិជ្ជមានប្រេតទី ១

ក្បាលទី 40 · ទំព័រ 348

( កោលិយមហាមាត្យពោលថា ) អ្នកឯងជាប្រេតអាក្រាត តែពាក់កណ្តាលកាយខាងលើជាអ្នកទ្រទ្រង់នូវកម្រងផ្កា តាក់តែងក្បាល ដើរ លើទឹកទន្លេគង្គាមិនបែកខ្ញែកក្នុងទីនេះ ម្នាលប្រេត តើអ្នកនឹងទៅក្នុងស្រុក ណា ទីនៅរបស់អ្នកនឹងមានក្នុងទីណា ។ ប្រេតនោះ បាននិយាយថា ខ្ញុំនឹងទៅស្រុកចុន្ទដ្ឋិលៈ ត្រង់ចន្លោះជិត ស្រុកវាសភៈនិងក្រុងពារាណសី ។ ឯមហាមាត្យដែលល្បីឈ្មោះថា កោលិយៈ បានឃើញប្រេតនោះហើយក៏ ឲ្យសដូវនិងបាយផង ឲ្យសំពត់លឿង ១ គូផង ដល់ប្រេត ។ កាល ដែលទូកឈប់ ( កោលិយមហាមាត្យ ) បានប្រើខ្មាន់ព្រះកេសឲ្យឲ្យ ( សំពត់ ១ គូដល់ស្មូម ) កាលដែលសំពត់ ១ គូ ដែលខ្មាន់ព្រះ កេសឲ្យហើយ សំពត់នោះ ក៏ប្រាកដដល់ប្រេតមួយរំពេច ។ លំដាប់នោះ ប្រេតក៏ស្លៀកពាក់ សំពត់ដ៏ល្អ ទ្រទ្រង់កម្រងផ្កា ស្អិតស្អាងខ្លួន ទក្ខិណាទាន ក៏សម្រេច ដល់ប្រេតដែលឋិតនៅក្នុងទីគួរសម្រេច ព្រោះហេតុនោះ បុគ្គលគួរឲ្យទក្ខិណា ទានរឿយៗដើម្បីអនុគ្រោះដល់ប្រេតទាំងឡាយ ។ ( ព្រះសង្គីតិកាចារ្យទាំងឡាយពោលថា ) ពួកប្រេតខ្លះស្លៀកពាក់ កំណាត់សំពត់ចាស់ដាច់ដាចធ្លុះធ្លាយ ពួកប្រេតដទៃបិទបាំង ( កេរ្តខ្មាស ) ដោយសក់ ពួកប្រេតរមែងទៅដើម្បីបាយ ចៀសចេញទៅអំពីទិសទៅកាន់ ទិស ។ ពួកប្រេតខ្លះ ក៏ទៅក្នុងទីឆ្ងាយ ( ដើម្បីនឹងស៊ី ) លុះមិនបាន ក៏ត្រឡប់មកវិញ ស្រេកឃ្លាន ដើរទៅជ្រុលជ្រក ដួលស្រូសលើផែនដីពួកស ត្វមិនបាន ធ្វើអំពើល្អក្នុងភពមុន ( រមែងក្តៅក្រហាយ ) ដូចជាត្រូវ ភ្លើងឆេះក្នុងទីដ៏ក្តៅថា ក្នុងកាលពីដើមពួកយើងមានធម៌ដ៏លាមក ជាម្ចាស់ផ្ទះ ជាមាតានៃទារកក្នុងត្រកូល ទេយ្យធម៌ទាំងឡាយមានគ្រប់គ្រាន់ តែពួកយើង មិនបានធ្វើទីពឹងដល់ខ្លួន ។