អដ្ឋកថា រឿងអភិជ្ជមានប្រេតទី ១
អភិជ្ជមានប្រេត កាលព្រះសាស្តាគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ ព្រានប្រេតម្នាក់ ទើបត្រាស់គាថានេះ មានពាក្យផ្តើមថា អភិជ្ជមានេ វារិម្ញិ ដូច្នេះ ជាដើម ។ បានឮថា ក្នុងនគរពារាណសី មានព្រានព្រៃម្នាក់ នៅក្នុងស្រុកឈ្មោះ ចុន្ទដ្ឋិលៈ រំលងវាសភគាមនិងឆ្នេរស្ទឹងគង្គាមួយផ្នែក ។ ព្រានព្រៃបរបាញ់ សត្វក្នុងព្រៃ អាំងសាច់បរិភោគ សាច់ដែលសល់ វេចខ្ចប់រែកមកផ្ទះ ពួក ក្មេងៗ ឃើញគាត់ត្រង់ទ្វារស្រុក ក៏រត់មក លាដៃសូមថា សូមឲ្យសាច់ខ្ញុំ សូមឲ្យសាច់ខ្ញុំ គាត់បានឲ្យសាច់ដល់កុមារទាំងនោះម្នាក់បន្តិចៗ ។ ថ្ងៃមួយ គាត់មិនបានសាច់ ក៏បេះផ្ការាជព្រឹក្ស ប្រដាប់ខ្លួន ពួកក្មេងៗ ឃើញគាត់ ត្រង់ទ្វារស្រុក ក៏រត់មក លាដៃសូមថា សូមឲ្យសាច់ខ្ញុំ សូមឲ្យសាច់ខ្ញុំ គាត់ បានឲ្យផ្ការាជព្រឹក្សដល់កុមារទាំងនោះម្នាក់មួយទងៗ ។ សម័យតមក គាត់ធ្វើកាលកិរិយាហើយ កើតក្នុងពពួកប្រេត ជាអ្នក អាក្រាតកាយ មានរូបគួរខ្ពើម ឃើញហើយគួរខ្លាច មិនស្គាល់បាយនិងទឹក សូម្បីតែការយល់សប្តិ ទ្រទ្រង់នូវផ្ការាជព្រឹក្សនិងផ្កាកុសុមៈលើក្បាល គិត ថា អញនឹងបានរបស់តិចតួចក្នុងសម្នាក់ពួកញាតិក្នុងចុន្ទដ្ឋិលគាម កាលទឹក ក្នុងស្ទឹងគង្គាហូរមិនដាច់ខ្សែ ក៏ដើរច្រាស់ខ្សែទឹកទៅ ។ គ្រានោះ អាមាត្យ របស់ព្រះបាទពិម្ពិសារឈ្មោះកោលិយៈ បង្រ្កាបបច្ចន្តជនបទដែលបះបោរឲ្យ ។ ស្ងប់រម្ងាប់ ហើយត្រឡប់មក ទើបបញ្ជូនពលបរិវារ មានពលដំរីនិងពល សេះជាដើមតាមផ្លូវគោក ខ្លួនឯងឡើងទូក ធ្វើដំណើរមកតាមស្ទឹងគង្គា ឃើញ ប្រេតនោះកំពុងដើរទៅយ៉ាងនោះ កាលសាកសួរ ទើបសួរដោយគាថាថា អ្នកឯងជាប្រេតអាក្រាត តែពាក់កណ្តាលកាយខាងលើ ជា អ្នកទ្រទ្រង់នូវកម្រងផ្កា តាក់តែង